ពីនេះ ពីនោះ
​ស្តាយ កែម ឡី ណាស់ !
11, Jul 2016 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!​
​កំណាព្យ​បទ​ពាក្យ​៩



-​ក្តុក​ក្តួលក្តៅ​    ​    ​ជនពាល​ខ្លៅ​    ​    ​បាញ់​បណ្ឌិត​
​ស្តាយ​ជីវិត​    ​    ​អ្នកចេះ​គិត​    ​    ​ជាតិ​ត្រូវ​បង់​
​អ្នកខ្លះ​ខូច​    ​    ​ប្រឹង​លួចជាតិ​    ​    ​មិន​ស្មោះត្រង់​
​រស់​ត្រចង់​    ​    ​នៅ​ផូរផង់​    ​    ​មាន​ត​ផៅ​។​

-​ស្តាយ​បណ្ឌិត     ​ម្តេច​ជីវិត​    ​    ​ហាក់​ផុយស្រួយ​
​លោក​ប្រឹង​ជួយ​    ​ផ្តល់ជំនួយ​    ​    ​ប្រាប់​គោលដៅ​
​បង្ហាញ​រឿង​    ​    ​ក្នុងសង្គម​    ​    ​ទាំង​ក្នុង​ក្រៅ​
​លើក​រឿង​ខ្មៅ​    ​    ​ថែមទាំង​ដៅ​    ​    ​ផ្លូវ​ដោះស្រាយ​។​

-​ឃ្លាំងចំណេះ​    ​    ​ជំនាញ​ចេះ​    ​    ​យ៉ាង​ចំណាប់​
​បង្ហាញ​ប្រាប់​    ​    ​ដល់​អ្នកច្បាប់​    ​    ​នយោបាយ​
​រឿង​តូចធំ​    ​    ​ស្រុកភូមិ​ឃុំ​    ​    ​លោក​បរិយាយ​
​តែ​គួរ​ស្តាយ​    ​    ​បណ្ឌិត​ក្លាយ​    ​    ​ជា​សាកសព​។​

-​ខ្មែរ​ប្រុស​ស្រី​    ​    ​ស្តាយ​កែម ឡី​    ​    ​ហូរ​ទឹកភ្នែក​
​នឹក​សង្វេគ​    ​    ​ខ្លះ​យំ​ស្រែក​    ​    ​លើក​ម្រាម​ដប់​
​ខំ​បួងសួង​    ​    ​សូម​ឲ្យ​លោក​    ​    ​ភព​ប្រសព្វ​
​ទី​សុខ​ស្ងប់​    ​    ​បានបញ្ចប់​    ​    ​ភព​ហ្មងសៅ​៕


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com