ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ប្រាសាក់យកឈ្នះអេអឹមខេជាថ្មីទៀតដោយលទ្ធផល ៤-០ ដូចវគ្គប្រកួតលើកមុន
12, Jul 2016 ,
10:48 am
រូបភាព
×
ដោយ:
ប្រវត្តិសាស្ត្រច្រំដែលបានកើតឡើងសាជាថ្មី នៅពេលដែលក្រុមកីឡាបាល់ទាត់ប្រាសាក់បានយកឈ្នះលើក្រុម អេអឹមខេ ដោយលទ្ធផលយ៉ាងល្អ ៤-០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីថ្ងៃអាទិត្យសប្តាហ៍មុន លើវាលស្មៅនៃកីឡាដ្ឋានកងយោធពលខេមរភូមិន្ទ។
ប្រាសាក់ ម្ចាស់តំណែងជើងឯកបាល់ទាត់ពានរង្វាន់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកាលពីរដូវកាលមុន បានអបអរជ័យជម្នះលើកទីពីររបស់ខ្លួនលើក្រុម អេអឹមខេ បន្ទាប់ពីធ្លាប់បានយកឈ្នះលើក្រុមនេះមួយម្ដងរួចមកហើយនៅក្នុងវគ្គវិលជុំ កាលពីថ្ងៃទី៧ ឧសភាឆ្នាំ២០១៦ ដោយលទ្ធផល ៤-០ ដូចគ្នានេះ។
នៅនាទីទី២៣ ក្នុងតង់ទីមួយ ខ្សែប្រយុទ្ធ ណូ មូស្លីម បានទាត់បាល់ចូលបញ្ចូលទីមួយគ្រាប់ ដែលធ្វើឱ្យប្រាសាក់នាំមុខលើក្រុម អេអឹមខេ ដោយលទ្ធផល ១-០ ។ ឈានមកដល់តង់ទី២ ខ្សែប្រយុទ្ធ ឡាំ សុធិន និង ភឿង វុទ្ធី បានស៊ុតបាល់បញ្ចូលទីបានម្នាក់១គ្រាប់បន្តបន្តាប់គ្នានៅនាទីទី៥៦ និង៧៣ ។ លទ្ធផលនាំមុខ ៣-០ នេះ បានដាក់សម្ពាធយ៉ាងខ្លាំងលើក្រុម អេអឹមខេ ដោយការប្រកួតកាន់តែជិតដល់ម៉ោងបញ្ចប់។ នៅក្នុងនាទីបន្ថែមចុងក្រោយ បាល់មួយគ្រាប់ដែលបានស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ ទ្រី ស៊ុនផេង បានជួយឲ្យប្រាសាក់សាងប្រវត្តិសាស្ត្រជាថ្មីម្តងទៀត យកឈ្នះលើក្រុម អេអឹមខេ ដោយលទ្ធផល ៤-០ ជាលើកទីពីរ ដើម្បីបន្តជោគវាសនារបស់ខ្លួនទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
ជាមួយនឹងលទ្ធផលគួរឲ្យស្ញប់ស្ញែងនេះ ប្រាសាក់គឺជាក្រុមមិនដែលចាញ់ទាល់តែសោះ ហើយឥឡូវនេះអាចឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រដើម្បីការពារតំណែងជើងឯករបស់ខ្លួន។ ប្រាសាក់ដែលជាម្ចាស់ជើងឯករដូវកាលមុននឹងប៉ះជាមួយក្រុមស្ថាបនា នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា សប្តាហ៍ខាងមុខ នៅឯកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ឬ ស្តាតចាស់។
ក្រុមបាល់ទាត់ប្រាសាក់ឈានដល់វគ្គផ្តាច់ព្រ័ត្រដោយបានទទួលជ័យជំនះគ្រប់ការប្រកួត ដោយបានបំបាក់ អម្រឹត មហានគរ លីហួរ ក្រេឌីត ស្ថាបនា និងអេអឹមខេចំនួនពីរដង។
ពានរង្វាន់បាល់ទាត់សមាគមហិរញ្ញវត្ថុកម្ពុជា បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ ដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងគោលបំណងកសាងទំនាក់ទំនងល្អក្នុងចំណោមសមាជិកសមាគមហិរញ្ញវត្ថុកម្ពុជា លើកកម្ពស់ការរស់នៅប្រកបដោយសុខភាព និងរួមចំណែកលើកស្ទួយវិស័យកីឡានៅក្នុងប្រទេសកម្ពុជា។
ក្រុមបាល់ទាត់ប្រាសាក់ បានឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះក្នុងឆ្នាំ២០១៤ ហើយនៅឆ្នាំនេះ ប្រាសាក់សង្ឃឹមយ៉ាងមុតមាំថានឹងលើកពានរង្វាន់នេះសារជាថ្មី។ គួរបញ្ជាក់ផងដែរថា ពុំមានការរៀបចំការប្រកួតពានរង្វាន់នេះក្នុងឆ្នាំ២០១៥ទេ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
1 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
3 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
5 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
4 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម