ពីនេះ ពីនោះ
របប​នយោបាយ​បែប​«​អាជ្ញា​ព្រឹត្តិ​» មាន​លក្ខណៈ​បែបណា​?
13, Jul 2016 , 8:00 am        
រូបភាព
​របប​នយោបាយ​បែប​«​អាជ្ញា​ព្រឹ​តិ​» គឺជា​របប​នយោបាយ​មួយ​ដែល​ក្នុងនោះ​អំណាច​រដ្ឋ​ទាំងមូល ស្ថិតនៅក្រោម​កណ្ដាប់ដៃរ​បស់​មនុស្ស​ម្នាក់ ឬ​ស្ថិតក្នុង​អំណាច​តែមួយ​ដោយ​បន្ថយ​នូវ​តួនាទី​នៃ​ស្ថាប័ន​តំណាង​។



​នៅក្នុង​របប​អាជ្ញា​ព្រឹត្តិ ទម្រង់​បែបបទ​និង​នីតិវិធី​នយោបាយ​របស់​ស្ថាប័ន​ត្រូវបាន​រឹតបន្តឹង​ដោយ​រដ្ឋ​និង​សង្គម​។ ប៉ុន្តែ​អំណាច​ទាំងនេះ​មិនមែន​ចេញ​មកពី​ការទទួលយក​ដោយ​ស្ម័គ្រចិត្ត​ពី​អ្នក​នៅក្រោម​បង្កា​ប់​ឡើយ​។ អាជ្ញា​ព្រឹត្តិ មាន​លក្ខណៈ​សម្គាល់​បី​គឺ អំណាច​ប្រ​មួល​ផ្ដុំ​នៅ​ម​ជ្ឈឹ​ម របៀប​ដឹកនាំ​បែប​បញ្ជា​ដាច់ខាត ស្ដាប់​តាម​បញ្ជា​ដោយ​ឥត​លក្ខខណ្ឌ​។​

​ដកស្រង់​ពី​សៀវភៅ ចំណុច​ផ្ដើម​វិទ្យាសាស្ត្រ​នយោបាយ រៀបរៀង​ដោយ បណ្ឌិត អ៊ុំ ប៉ុ​ម​

Tag:
 ពីនេះពីនោះ
© រក្សាសិទ្ធិដោយ thmeythmey.com