ពីនេះ ពីនោះ
តើ​សញ្ញា មច្ឆណ្ឌសញ្ញា ឬ ពងត្រី (...)​ប្រើប្រាស់​នៅពេលណា​?
13, Jul 2016 , 7:20 am        
រូបភាព
​សញ្ញា មច្ឆណ្ឌសញ្ញា ឬ ពងត្រី (...) ជួនកាល​គេ​ហៅថា (​ចំណុច​រាយ​) ផង ព្រោះ​មាន​ចំណុច​បី​បន្តបន្ទាប់​ជាប់​គ្នា​នេះ សម្រាប់​សម្គាល់​ប្រយោគ​ណាមួយ ដែល​នៅមាន​សេចក្តី​បន្តទៀត ប៉ុន្តែ​អ្នកសរសេរ​បាន​ផ្អាក​បញ្ឈប់​លែង​ពណ៌នា ដោយ​ដាក់​សញ្ញា​ពងត្រី​នេះ ប្រាប់​ជា​ដំណឹង ។ របៀប​ប្រើ​ពងត្រី​មាន​បែបផែន​ប្លែកៗ​ដូចតទៅ ៖



​ក​/ ជា​សញ្ញា​កាត់​ពាក្យសម្តី​គូសន្ទនា​ម្នាក់ ដែល​កំពុងនិយាយ​ឲ្យ​ដាច់​កណ្តាល​ឃ្លា ។

​ខ​/ ជា​សញ្ញា​សម្រាប់​ផ្អាក​ពាក្យសម្តី មិន​ចង់​និយាយ​បន្ត​ដោយ​ទុក​ឲ្យ​គូសន្ទនា​យល់ ឬ ក៏​បង្កប់​ទុក​នូវ​ពាក្យ​គំរាមកំហែង ពាក្យ​បណ្តាសា​... ។

​គ​/ ផ្អាក​សេចក្តី​ត្រឹម​ប៉ុណ្ណឹង​សិន ឬ​ស្លេះ​ទុក ដោយ​មិន​ចង់​ឲ្យ​សេចក្តី​មានន័យ​ដូចគ្នានេះ វែង​អន្លាយ​ពេក ។

​ឃ​/ សម្រាប់​ប្រាប់​អំពី​ពាក្យ​ឃ្លា ដែល​បាត់​រលុប​មាន​សេចក្តី​មិន​ច្បាស់ ដកយក​ចេញពី​សិលាចារឹក​ជាដើម ។​

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្ដេចព្រះសង្ឃរាជ ជួន ណាត​, ចំណុច​វេយ្យាករណ៍​



© រក្សាសិទ្ធិដោយ thmeythmey.com