ពីនេះ ពីនោះ
ស្ទាំង​ខ្មៅ​ស្លាប​ឆែក
13, Jul 2016 , 7:40 am        
រូបភាព
​ស្ទាំង​ខ្មៅ​ស្លាប​ឆែក គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ​មាន​ដងខ្លួន​ពណ៌​ខ្មៅ មាន​កំប៉ោយ​វែង​ដុះ​ត្រង់​ឡើងលើ ផ្នែក​ពោះ​ពណ៌​ស​ដែលមាន​ឆ្នូត​អង្កន់​ញឹក​ពណ៌​ត្នោត និង​អង្កន់​ខ្មៅ​មួយ​នៅ​ដើមទ្រូង​។



បក្សី​នេះ ជាទូទៅ​ចូលចិត្ត​រស់នៅ​តាម​ព្រៃរបោះ ព្រៃ​ជាំ និង​មាន​វត្តមាន​ពេញ​មួយឆ្នាំ​នៅ​តំបន់​ទាំងនោះ មិន​ផ្លាស់ប្ដូរ​ទីកន្លែង​រស់នៅ​ឡើយ​។ ចំណែក​រដូវ​បន្ត​ពូជ​វិញ​គឺ​ចាប់ពី​ខែ កុម្ភៈ ដល់​ខែ ឧសភា និង​មាន​ពង​ចំនួន​២​ទៅ​៣​ក្នុង​មួយ​រដូវ​៕

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក តាន់ សេដ្ឋា និង កូ​លីន ភូ​ល

Tag:
 បក្សី​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com