ពីនេះ ពីនោះ
កន្លើត​ចចក​​ថ្នាំ​រម្ងាប់រោគ​ទងសួត
13, Jul 2016 , 8:20 am        
រូបភាព
​កន្លើត​ចចក គឺជា​ឈ្មោះ​ចុ​ល្ល​ព្រឹក​មួយ​ប្រភេទ មាន​កម្ពស់​១ ទៅ​៤​ម៉ែត្រ​។ រុក្ខជាតិ​នេះ ដុះ​ក្នុងព្រៃ​ក្រាស់​ឬ​ព្រៃ​ល្បោះ​នៃ​អាស៊ី​ផ្នែក​អាគ្នេយ៍​។



គ្រូ​ផ្សំ​ថ្នាំបុរាណ​បុរាណ សម្រាប់​ធ្វើជា​ឱសថ​ព្យាបាល​ជំងឺ​ដំបៅ​ច្រមុះ ដោយ​គេ​ឈូសឈើ​ស្ដើងៗ កិន​ឲ្យ​ម៉ត់​ហាលថ្ងៃ​ឲ្យ​ស្ងួត​លាយ​ជាមួយ​ថ្នាំជក់​។ រុក្ខជាតិ​នេះ ក៏​អាច​ផ្សំ​ធ្វើ​ថ្នាំ​ទឹក​សម្រាប់​ផឹក​រម្ងាប់រោគ​ទងសួត​។​

​ដកស្រង់​ពី​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 រុក្ខជាតិ​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com