ពីនេះ ពីនោះ
តើ​ពាក្យ​ «​វីរៈជន​, វីរៈភាព​, វីរៈបុរស​» ត្រឹមត្រូវ​ឬក៏​ខុស​?
14, Jul 2016 , 7:20 am        
រូបភាព
​ភ្នំពេញ​៖ បច្ចុប្បន្ននេះ មាន​សន្ទុះ​នៃការប្រើប្រាស់​ពាក្យ​ «​វីរៈជន​, វីរៈភាព​, វីរៈបុរស​» ហើយ​នាំគ្នា​សរសេរ​បែបនេះ​ស្ទើ​គ្រប់គ្នា​។ តាមពិត​ពាក្យ​ទាំងបី​នេះ​ បើ​សរសេរជា «​វីរៈជន​, វីរៈភាព​, វីរៈបុរស​» គឺ​​មិន​ត្រឹមត្រូវ​តាម​វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ឡើយ​។



​នៅក្នុង​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជូន ណាត ពាក្យ​ទាំងបី​នេះ សរសេរដោយមិនមានយុគលពិន្ទុ (ៈ) ឬហៅថា (ចុចពីរ) នោះទេ ពោលគឺ សរសេរបែបនេះ៖ «​វីរភាព​» ភាព​ដែល​អង់អាច​, ដំណើរ​អង់អាច​។ «​វីរជន​» ជន​អង់អាច​...​។ «​វីរបុរស​» បុរស​អង់អាច​...​។​

ពាក្យ «វីរ» ជា នាម​ មានន័យថា អ្នក​អង់អាច​, ក្លៀវក្លា ដូចជា​អ្នក​ចម្បាំង អ្នកប្រាជ្ញ ៕​

​ដកស្រង់​ពី វចនានុក្រម​ខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត​



© រក្សាសិទ្ធិដោយ thmeythmey.com