ពីនេះ ពីនោះ
អក​ព្រៃ​ច្រើន​ពណ៌​
16, Jul 2016 , 7:40 am        
រូបភាព
អក​ព្រៃ​ច្រើន​ពណ៌​គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ពេល​ពេញវ័យ​ខ្នង​សម្បុរ​ត្នោត​ខ្ចី ឆ្នោតៗ​ខ្មៅ​ផ្នែក​ពោះ អង្កន់​រោម​ភ្លៅ មាន​កំប៉ោយ​តូច​មួយ​។



នៅពេលមិនទាន់​ពេញវ័យ បក្សីនេះមាន​ពណ៌​ខ្មៅ​ ហើយ​តែងតែ​រស់នៅ ព្រៃស្រោង និង​ព្រៃរបោះ​។ អក​ព្រៃ​ច្រើន​ពណ៌ គឺជា​ប្រភេទ​បក្សី​ដែលមាន​ដោយ​កម្រ ហើយ​រដូវ​បន្ត​ពូជ ចាប់ពី​ខែ​វិ​ចិ្ឆ​ការ ដល់​ខែឧសភា និង​មាន​ពង​ចំនួន​តែមួយគត់​។​

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក តាន់ សេដ្ឋា និង កូ​លីន ភូ​ល

Tag:
 បក្សី​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com