ពីនេះ ពីនោះ
របប​នយោបាយ​បែប​«​សេរីនិយម​»​មាន​លក្ខណៈ​បែបណា​?
16, Jul 2016 , 8:00 am        
រូបភាព
​របប​សេរីនិយម គឺជា​របប​មួយ​ដែល​ប្រគល់​សិទ្ធិ​ទៅ​ឲ្យ​បុគ្គល​ក្នុង​វិស័យ​នយោបាយ​និង​សេដ្ឋកិច្ច​។ ជា​របប​ការពារ​យន្តការ​ទីផ្សា​សេរី និង​សេរីភាព​ក្នុងការ​ប្រកួតប្រជែង​ទទួលយក​កំណែទម្រង់សង្គម និង​បន្ថយ​តួនាទី​គ្រប់គ្រង​របស់​រដ្ឋ​។ របប​សេរីនិយម​មាន​ធាតុ​សំខាន់​!​ចំនួន​ប្រាំពី​គឺ​៖



•​    ​មនុស្ស​គ្រប់រូប​មានតម្លៃ​របស់ខ្លួន​និង​មាន​សមភាព​

•​    ​ឆន្ទៈ​បុគ្គល​ប្រកបដោយ​ស្វ័យភាព​

•​    ​មនុស្ស​មា​នស​និទាន​ភាព និង​សប្បុរសធម៌​

•​    ​គោរព​គោលការណ៍​សិទ្ធិ​មនុ​ស្សៈ សិទ្ធិ​មានជីវិត សិទ្ធិ​ទទួលបាន​ការអប់រំ និង​ឱកាស​អប់រំ សិទ្ធិ​ទទួលបាន​ផល និង​សិទ្ធិ​ផ្នែក​កម្មសិទ្ធិ​

•​    ​រដ្ឋ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ការពារ​សុវត្ថិភាព និង​កម្មសិទ្ធិ​ចំពោះ​មនុស្ស​ទូទៅ

•​    ​ទំនាក់ទំនង​រវាង​បុគ្គល និង​បុគ្គល​មាន​លក្ខណៈ​ជា​ការចចារ និង​សម្របសម្រួល​

•​    ​សកម្មភាព​របស់​រដ្ឋ​ត្រូវបាន​កំណត់​។​

•​    ​គំនិត​សេរីនិយម​ត្រូវបាន​ជ្រួតជ្រាប​ទៅក្នុង​បដិវត្តន៍​អង់គ្លេស ឆ្នាំ​១៦៨៨ ប​ដិ​វត្ដ​ន៍​អាមេរិក​ឆ្នាំ​១៧៧៥ និង​ប​ដិ​វត្ដ​ន៍​បារាំង​ឆ្នាំ ១៧៨៩៕

​ដកស្រង់​ពី​សៀវភៅ ចំណុច​ផ្ដើម​វិទ្យាសាស្ត្រ​នយោបាយ រៀបរៀង​ដោយ បណ្ឌិត អ៊ុំ ប៉ុ​ម​



© រក្សាសិទ្ធិដោយ thmeythmey.com