កីឡាអន្តរជាតិ
អន្តរជាតិ
Bastian Schweinsteiger និង Ana Ivanovic រៀបអាពាហ៍ពិពាហ៍នៅអ៊ីតាលី
12, Jul 2016 , 10:00 pm        
រូបភាព
ដោយ: ថ្មីៗ
Bastian Schweinsteiger ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ និងជាខ្សែបម្រើក្លិប Manchester United បានរៀបអាពាហ៍ពិពាហ៍ជាមួយ កីឡាការិនីវាយកូនបាល់សញ្ជាតិ សែប៊ី Ana Ivanovic នៅក្នុងទីក្រុង Venice ប្រទេសអ៊ីតាលី។



Schweinsteiger អាយុ៣១ឆ្នាំ និង Ana អាយុ២៨ឆ្នាំ ចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នាចាប់តាំងពីឆ្នាំ២០១៤ មក។

Schweingsteiger ទទួលបានជោគជ័យជាច្រើនជាមួយក្លិប Baye Munich បានឈ្នះពាន Bundesliga ៨លើក ពាន German Cup ៧លើក និង Champions League ១លើក មុននឹងចូលរួមជាមួយ Manchester United ហើយឈ្នះពាន FA Cup។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គេបានឈ្នះពាន World Cup ឆ្នាំ២០១៤ ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់។

ចំណែក កីឡាការិនីវាយកូនបាល់ Ana វិញ នាងបានឈ្នះពានរង្វាន់ជាច្រើននៅក្នុងប្រទេសសែប៊ី និងបានឈ្នះពាន French Open កាលពីឆ្នាំ២០០៨ ។ បច្ចុប្បន្ន Ana ស្ថិតនៅលំដាប់ទី២៥លើពិភពលោក ខណៈកាលពីឆ្នាំ២០០៨ នាងជាប់ចំណាត់ថ្នាក់លេខ១ ៕


© រក្សាសិទ្ធិដោយ thmeythmey.com