កីឡាជាតិ
ជាតិ
កម្ពុជា​ខកចិត្ត​ដែល​ម៉ាឡេស៊ី​មិន​ដាក់បញ្ចូល​វិញ្ញាសា​សក្តានុពល​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​
14, Jul 2016 , 1:40 pm        
រូបភាព
រូបភាពពី៖ ហ្វេសប៊ុក គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​
រូបភាពពី៖ ហ្វេសប៊ុក គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​
ដោយ:
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ស៊ី​ហ្គេម ដើម្បី​ពិភាក្សា​សម្រេច​ដាក់បញ្ចូល​ប្រភេទ​កីឡា​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ា​ឡា​ស៊ី កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា បាន​សម្តែង​ការ​សោយ​ស្តាយ​ដែល​មិនមាន​ប្រភេទ​វិញ្ញាសា​សក្តានុពល​របស់​កម្ពុ​ជា​ចំនួន​៣​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​ខាងមុខនេះ​។



​លោក​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ដែល​ក្នុងចំណោម​៣៨​ប្រទេស​កីឡា និង​៤០៥​វិ​ញ្ញា​ដែល​ដាក់​ឲ្យ​ចូលរួម​ប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី​មិនមាន​វត្តមាន​ប្រ​ទេ​ភ​វិញ្ញ​សា​សក្តានុពល​របស់​កម្ពុ​ជា​ចំនួន​៣​នៅក្នុង​នោះ ប៉ុន្តែ​លោក​បាន​សម្តែង​ការសប្បាយ​ចិត្ត​ដែល​ភាគី​ខាង​ម៉ាឡេស៊ី​ដាក់បញ្ចូល​ប្រភេទ​វិញ្ញាសារ​តេ​ក្វាន់​ដូរ​នារី​ទំងន់​៧៣​គីឡូក្រាម ដែលជា​ប្រភេទ​គីឡូ​របស់​កីឡាការិនី ស៊ន សៀវ​ម៉ី ចូលក្នុង​ព្រឹត្តិការណ៍​នេះ​។

​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ប្រភេទ​កីឡា​ទាំង​៣​ដែលជា​សក្តានុពល​រប​ស់​កម្ពុជា​ដែល​ខាង​ភាគី​ម៉ាឡេស៊ី​មិនបាន​ដាក់បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គឹ​ម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ​រួមមាន ចំបាប់ សូ​រី​ន​ហ្សី​កេ​ប​ប៉ូ និង​វ៉ូ​វី​ណា​ម​។


​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះ National Olympic Committee of Cambodia បានបញ្ជាក់​ដូច្នេះ​ថា​៖«​បន្ទាប់ពី​មានការ​ប្រជុំ និង​ពិភាក្សា​រវាង​ម្ចាស់ផ្ទះ​(​ម៉ាឡេស៊ី​)​ជាមួយនិង​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​បានបញ្ចប់​ភាគី​ម្ចាស់ផ្ទះ​យល់​ស្របតាម​ការស្នើសុំរ​បស់​កម្ពុជា​ដោយ​បញ្ចូល​ប្រភេទ​វិញ្ញាសា​តេ​ក្វាន់​ដូ​នារី​ទម្ងន់​៧៣​គីឡូក្រាម​ដែលជា​ប្រភេទ​គីឡូ​របស់​កីឡាការិនី ស៊ន សៀវ​ម៉ី ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​នេះ​។ ប៉ុន្តែ​កម្ពុជា​សោកស្តាយ​ដែល​មិនមាន​ការដាក់បញ្ចូល​ប្រភេទ​កីឡា​ចំបាប់ សូ​រី​ន​ហ្សី កេ​ម​ប៉ូ និង​វ៉ូ​វី​ណា​ម ដែល​សុ​ទ្ខ​សឹង​ជា​កីឡា​សក្តានុពល​របស់​ក​ម្ពុ​ជា​»៕



Tag:
 ​វ៉ា​ត់ ចំរើន​
  ស៊ី​ហ្គេម​លើក​ទី​២៩
© រក្សាសិទ្ធិដោយ thmeythmey.com