អន្តរជាតិ
ការវាយប្រហារនៅបារាំង៖ ស្លាប់ពលរដ្ឋ​៧៣នាក់ ជនសង្ស័យម្នាក់ត្រូវបានសម្លាប់ដែរ
15, Jul 2016 , 6:38 am        
រូបភាព
ដោយ: ថ្មីៗ
ម៉ោង​១០កន្លះ​យប់ថ្ងៃ​១៤​កក្កដា​ឆ្នាំ​២០១៦ ថ្ងៃបុណ្យជាតិ​បារាំង​បាន​ប្រព្រឹត្តិទៅក្នុង​សោកនាដកម្ម។ សោកនាដកម្ម​មួយ​បាន​កើតឡើង​នៅ​ខេត្ត​ Nice ដែលស្ថិតនៅក្នុង​ភាគខាងត្បូង​ក្នុងប្រទេសបារាំង។

ហេតុការណ៍​បានកើតឡើង​នៅពេល​ពលរដ្ឋ​បារាំង​កំពុង​ទស្សនា​ការបាញ់កាំជ្រួច​នៅ​តំបន់​ដែលមានឈ្មោះ​ថា Promenade des anglais ហើយ​រថយន្ត​ធំមួយ​បានបើកចូលយ៉ាងលឿន​ ហើយ​បុករះ​​ក្រុមហ្វូងមនុស្ស​ដែលកំពុង​តែ​សប្បាយ​រីករាយ​ក្នុង​ថ្ងៃបុណ្យជាតិ​បារាំង​ដែលស្ទើរតែ​ចប់ទៅហើយនោះ។​

លោកប្រធានាធិបតី​បារាំង francois Hollande បាន​ចុះ​ទៅដល់​តំបន់កើតហេតុភ្លាមៗ។




© រក្សាសិទ្ធិដោយ thmeythmey.com