កីឡាជាតិ
ជាតិ
អាស៊ីអឺរ៉ុបយូណាយធីត ជួប អគ្គស្នងការនគរបាលជាតិរសៀលនេះ
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីករដូវកាល២០១៦បានឈានដល់សប្តាហ៍ទី១៣ហើយដោយ ក្រុមអាស៊ីអឺរ៉ុបយូណាយធីត ជួបប្រកួតជាមួយក្រុមអគ្គស្នងការនគរបាលជាតិ នៅកីឡដ្ឋានវើស្ទើននាវេលាម៉ោង៣:៣០នាទីរសៀលនេះ។
ក្រុមអាស៊ីអឺរ៉ុបយូណាយធីតជាក្រុមដែលកំពុងឈរលំដាប់លេងរៀងទី២នៃបាតតារាងត្រូវជួបប្រកួតជាមួយក្រុមអគ្គស្នងការនគរបាលជាតិក្នុងសប្តាហ៍ទី១៣នេះ នាវេលាម៉ោង៣:៣០នាទីរសៀល នៅកីឡដ្ឋានវេស្ទើន ជាកន្លែងដែលខ្លួនរងការបំបាក់របស់ខេមបូឌានថាយហ្គឺរ ៤-១ កាលពីសប្តាហ៍ទី១២កន្លងទៅ។
កាលពីសប្តាហ៍ទី១២ក្រុមអគ្គស្នងការនគរបាលជាតិបានយកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ១-០ នេះជាជ័យជម្នះលើកដំបូងរបស់ក្រុមនេះ ខណៈ១១ប្រកួតកន្លងមិនធ្លាប់ទទួលបានជ័យជម្នះនោះទេ ពោលគឺចាញ់៦លើក និងស្មើ៥លើក។ ចំណែកអាស៊ីអឺរ៉ុប១២ប្រកួត ឈ្នះ១លើក ចាញ់៨លើក និងស្មើ៣លើក៕
*ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នេះ
- ម៉ោង៣:៣០នាទី៖ អាស៊ីអឺរ៉ុបយូណាយធីត ជួប អគ្គស្នងការនគរបាលជាតិ នៅកីឡដ្ឋានវេស្ទើន
Tag:
បាល់ទាត់
Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com