កីឡាអន្តរជាតិ
អន្តរជាតិ
Dallas Cowboys ឈរ​ពីលើ Real Madrid ក្នុង​បញ្ជី​ក្រុមកីឡា​ដែលមាន​ជាងគេ​លើ​លោក​
16, Jul 2016 , 9:10 pm        
រូបភាព
ដោយ: ធីតា
​ទស្សនា​វ​ដ្តី Forbes របស់​អាមេរិក កាលពីពេល​ថ្មីៗ​នេះ បានចេញ​បញ្ជី​ចំណាត់ថ្នាក់​ក្រុមកីឡា​ដែលមាន​ជាងគេ​លើ​លោក​ចំនួន​៥០ (The World’s 50 Most Valuable Sports Teams)​សម្រាប់​ឆ្នាំ​២០១៦​។ Dallas Cowboys ក្លិប​កីឡាបាល់ទាត់​បែប​អាមេរិក​នៃ​ក្របខណ្ឌ NFL ដណ្តើម​តំណែង​ចំណាត់ថ្នាក់​លេខ​១​ពី Real Madrid នៃ​ក្របខណ្ឌ Li Liga របស់​អេ​ស្ប៉ា​ញ​។​

 
​បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១០ ក្លិប Manchester United ធ្លាប់​ឈរ​ចំណាត់ថ្នាក់​លេខ​១​ចំនួន​៣​លើក និង Real Madrid ចំនួន​៣​លើក​។ Dallas Cowboys ជា​ក្រុម​ទីមួយ​ដែល​មិនមែនជា​ក្លិប​បាល់ទាត់​ដែល​ឈរលើ​កំពូល​តារាង​នៃ​បញ្ជី The World Most Valuable Sports Teams របស់​ទស្សនា​វ​ដ្តី Forbes​។​
 
​សម្រាប់​ឆ្នាំ​២០១៦​នេះ ក្លិប​បាល់ទាត់​បែប​អាមេរិក (American Football) មាន​ចំនួន​ច្រើនជាងគេ ដោយ​នាំមុខ​ក្លិប​បាល់ទាត់ បាល់បោះ បេ​ស្ប​ល ខណៈ​កីឡាប្រដាល់ វាយ​កូន​បាល់ និង​កីឡា​ប្រណាំង​រថយន្ត​ជាដើម​នោះ មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជី​៥០​ដំបូង​នោះឡើយ​។​
 
​ខាងក្រោម​នេះ ជា​បញ្ជី​ឈ្មោះ​ក្រុម The World’s 50 Most Valuable Sports Teams សម្រាប់​ឆ្នាំ​២០១៦៖
១-Dallas Cowboys-៤០០០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
២-Real Madrid-៣៦៤៥​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​
៣-Barcelona-៣៥៤៩​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​
៤-New York Yankees-៣៤០០​លាន​ដុល្លារ​អាមេរិក​-​បេ​ស្ប​ល​
៥-Manchester United-៣៣១៧​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​
៦-New England Patriots-៣២០០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
៧-New York Knicks-៣០០០​លាន​ដុល្លារ​អាមេរិក​-​បាល់បោះ​
៨-Washington Redskins-២៨៥០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
៩-New York Giants-២៨០០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
១០-Los Angeles Lakers-២៧០០​លាន​ដុល្លារ​អាមេរិក​-​បាល់បោះ​
១០-San Francisco ៤៩ers-២៧០០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
១២-Bayern Munich-២៦៧៨​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​
១៣-New York Jets-២៦០០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
១៤-Los Angeles Dodgers-២៥០០​លាន​ដុល្លារ​អាមេរិក​-​បេ​ស្ប​ល​
១៤-Houston Texans-២៥០០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
១៦-Chicago Bears-២៤៥០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
១៧-Philadelphia Eagles-២៤០០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
១៨-Boston Red Sox-២៣០០​លាន​ដុល្លារ​អាមេរិក​-​បេ​ស្ប​ល​
១៨-Chicago Bulls-២៣០០​លាន​ដុល្លារ​អាមេរិក​-​បាល់បោះ​
២០-San Francisco Giants-២២៥០​លាន​ដុល្លារ​អាមេរិក​-​បេ​ស្ប​ល​
២១-Chicago Cubs-២២០០​លាន​ដុល្លារ​អាមេរិក​-​បេ​ស្ប​ល​
២២-Boston Celtics-២១០០​លាន​ដុល្លារ​អាមេរិក​-​បាល់បោះ​
២៣-Arsenal-២០១៧​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​
២៤-Los Angeles Clippers-២០០០​លាន​ដុល្លារ​អាមេរិក​-​បាល់បោះ​
២៥-Green Bay Packers-១៩៥០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
២៦-Denver Broncos-១៩៤០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
២៧-Baltimore Ravens-១៩៣០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
២៨-Manchester City-១៩២១​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​
២៩-Golden State Warriors-១៩០០​លាន​ដុល្លារ​អាមេរិក​-​បាល់បោះ​
២៩-Pittsburgh Steelers-១៩០០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
៣១-Indianapolis Colts-១៨៧៥​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
៣២-Seattle Seahawks-១៨៧០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
៣៣-Miami Dolphins-១៨៥០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
៣៤-Brooklyn Nets-១៧០០​លាន​ដុល្លារ​អាមេរិក​-​បាល់បោះ​
៣៥-Atlanta Falcons-១៦៧០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
៣៦-Chelsea-១៦៦១​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​
៣៧-New York Mets-១៦៥០​លាន​ដុល្លារ​អាមេរិក​-​បេ​ស្ប​ល​
៣៨-St Louis Cardinals-១៦០០​លាន​ដុល្លារ​អាមេរិក​-​បេ​ស្ប​ល​
៣៩-Minnesota Vikings-១៥៩០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
៤០-Carolina Panthers-១៥៦០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
៤១-Liverpool-១៥៤៨​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​
៤២-Arizona Cardinals-១៥៤០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
៤៣-Kansas City Chiefs-១៥៣០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
៤៤-San Diego Chargers-១៥២៥​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
៤៥-New Orleans Saints-១៥១៥-​បាល់ទាត់​អាមេរិក​
៤៦-Tampa Bay Buccaneers-១៥១០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
៤៧-Cleveland Browns-១៥០០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
៤៧-Houston Rockets-១៥០០​លាន​ដុល្លារ​អាមេរិក​-​បាល់បោះ​
៤៩-Tennessee Titans-១៤៩០​លាន​ដុល្លារ​អាមេរិក​-​បាល់ទាត់​អាមេរិក​
៥០-Jacksonville Jaguars-១៤៨០​លាន​ដុល្លារ​អាមេរិក​- បាល់ទាត់​អាមេរិក​៕
 

Tag:
 Dallas Cowboys
© រក្សាសិទ្ធិដោយ thmeythmey.com