កីឡាជាតិ
ព្រុយ​ណេ​ហាលអាវ​មុនទី​ម័​រ​ខាងកើត ​និង​ឡាវ​ចែកគ្នា​ម្នាក់​១​ពិន្ទុ​
16, Jul 2016 , 11:30 am        
រូបភាព
ដោយ:
​ក្រុមយុវជន​ជម្រើសជាតិ​ព្រុយ​ណេ​បាន​ហាលអាវ​នៃ​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​សហព័ន្ធ​បាល់ទាត់​អាស៊ាន AFF U-16 Championship 2016 បន្ទាប់ពី​ចាញ់​ក្រុមយុវជន​ជម្រើសជាតិ​ថៃ ១-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ​។ ចំណែក​ក្រុមយុវជន​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត និង​ឡាវ​ចែកគ្នា​ម្នាក់​១​ពិន្ទុ បន្ទាប់ពី​បញ្ចប់​ការប្រកួត​រក្សា​លទ្ធផល​ស្មើ ១-១​។

 
​សម្រាប់​ការប្រកួត​ពានរង្វាន់ AFF U-16 Championship 2016 កាលពី​ម្សិលមិញ​ក្រុមយុវជន​ជម្រើសជាតិ​ថៃ បាន​យកឈ្នះ​លើ​ក្រុម​ព្រុយ​ណេ ១-០ ដែល​ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​ក្រុម​ព្រុយ​ណេ ហាលអាវ​នៃ​ពានរង្វាន់​នេះ​បន្ទាប់ពី​៣​ប្រកួត​ចាញ់​ទាំង​៣​ប្រកួត ប៉ុន្តែ​ក្រុម​នេះ​រង់ចាំ​ប្រកួត​បង្គ្រប់កិច្ច​មួយលើកទៀត​ជាមួយ​ក្រុមយុវជន​ជម្រើសជាតិ​ឡាវ នា​ថ្ងៃទី​១៧ ខែកក្កដា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​ក្រុមយុវជន​ជ​ម្រើ​ជាតិ​ឡាវ និង​ក្រុមយុវជន​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​ចែកគ្នា​ម្នាក់​១​ពិន្ទុ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​រក្សា​លទ្ធផល​ស្មើ ១-១៕  

Tag:
 U16​កម្ពុជា​
  AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com