កីឡាជាតិ
ហ្វីលីពីន​, សិង្ហ​បុរី​ត្រូវការ​ឈ្នះ​វៀតណាម និង​អូស្ត្រាលី មុន ម៉ាឡេស៊ី ប៉ះ មី​យ៉ាន់​ម៉ា​
16, Jul 2016 , 12:30 pm        
រូបភាព
ដោយ:
​ក្រុមយុវជន​ជម្រើសជាតិ​ហ្វីលីពីន និង​សិង្ហ​បុរី ត្រូវ​ជួប​ប្រកួត​ជាមួយ​ជើង​ខ្លាំង​យុវជន​វៀតណាម និង​អូស្ត្រាលី ក្នុង​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​សហព័ន្ធ​បាល់ទាត់​អាស៊ាន AFF U-16 Championship 2016 ល្ងាច​នេះ ខណៈ​ក្រុម​ទាំងពីរ​ត្រូវការ​ឈ្នះ​ដៃគូ​រៀងៗ​ខ្លួន​ដើម្បី​ប្រជែង​នៅ​វគ្គ​បន្ត​។ ចំណែក​ក្រុមយុវជន​ជម្រើសជាតិ​ម៉ាឡេស៊ី ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុមយុវជន​មី​យ៉ាន់​ម៉ា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ល្ងាច​នេះ​ផងដែរ​។

 
​ក្រោយពី​ឆ្លងកាត់​ការប្រកួត​៣​លើក​ស្មើ​១​លើក និង​ចាញ់​២​លើក​រួចមក​ក្រុមយុវជន​ជម្រើសជាតិ​ហ្វីលីពីន​ត្រូវការ​ឈ្នះ​ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម ដែលជា​ក្រុម​កំពុង​ឈរ​លំដាប់​លេខ​១​ក្នុង​ពូ​ល នា​ជំនួប​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ល្ងាច​នេះ ខណៈ​វៀតណាម​ក៏ត្រូវ​ឈ្នះ​ផងដែរ​ដើម្បី​បន្ត​ឈរ​លំដាប់​លេខ​១​ក្នុង​ពូ​ល​នេះ​។ 
 
​ជាមួយគ្នានេះដែរ ក្រុមយុវជន​ជម្រើសជាតិ​សិង្ហ​បុរី​ក៏ត្រូវ​ការ​ឈ្នះ​ក្រុមយុវជន​អូស្ត្រាលី ដែលជា​ក្រុម​ឈរ​លំដាប់​លេខ​២​ក្នុង​ពូ​ល​ផងដែរ​នា​ជំនួប​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​) នា​វេលា​ម៉ោង​៣ និង​៣០​នាទី​ល្ងាច​នេះ ដើម្បី​មានឱកាស​ក្នុងការ​ប្រជែង​ដណ្តើមពាន​រង្វាន់ AFF U-16 Championship 2016 ខណៈដែល​៣​ប្រកួត​របស់ខ្លួន​ឈ្នះ​១​ប្រកួត និង​ចាញ់​២​ប្រកួត​។​
 
​ទន្ទឹមនឹង​នេះដែរ ក្រុមយុវជន​ជម្រើសជាតិ​ម៉​ឡេ​ស៊ី ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ដែលមាន​មាន​៤​ពិន្ទុ​ស្មើគ្នា​នៅក្នុង​ពូ​ល គឺ​ក្រុមយុវជន​ជម្រើសជាតិ​មី​យ៉ាន់ នា​វេ​ល​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​នេះ​ផងដែរ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រុម​ទាំងពីរ​មិន​ត្រឹម​តែមាន​ពិន្ទុ​ស្មើគ្នា​ប៉ុណ្ណោះ​ទេ ពោលគឺ​ការប្រកួត​ក៏​ស្មើគ្នា​ដែរ​ដោយ​៣​ប្រកួត​ឈ្នះ​១​ប្រកួត និង​ស្មើ​មួយ​ប្រកួត​ដូចគ្នា​៕     
 
*​កម្មវិធី​ប្រកួត​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៦ ៖
- ម៉ោង​១៥:៣០​នាទី​៖ វៀតណាម ជួប ហ្វីលីពីន នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​
- ម៉ោង​១៥:៣០​នាទី​៖ អូស្ត្រាលី ជួប សិង្ហ​បុរី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
- ម៉ោង​១៨:៣០​នាទី​៖ ម៉ាឡេស៊ី ជួប មី​យ៉ាន់​ម៉ា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​

Tag:
 U16​កម្ពុជា​
  AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com