ព័ត៍មានសុខភាព
រួមភេទ​ច្រើនពេក ប៉ះពាល់​ដល់​សុខភាព​ដែរ​ទេ​?
07, May 2017 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ការរួម​ភេទ គឺជា​មធ្យោបាយ​ដ៏​អស្ចារ្យ​មួយ ក្នុងការ​កាត់បន្ថយ​ស្ត្រេ​ស និង​ការ​ថប់​បារម្ភ​។ ប៉ុន្តែ ករណី​ប្រ​ព្រឹ​តិ្ត​រឿងនេះ​ច្រើនពេក អាច​បណ្តាល​ឲ្យ​មានការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត និង​ហើម ឬ​ឈឺចាប់​ប្រដាប់ភេទ​របស់​ស្ត្រី និង​មាន​បញ្ហា​ផ្សេងៗ​ទៀត​លើ​បុរស​ដែរ​។ ការ​រួមភេទ​ច្រើនពេក អាច​បណ្តាល​ឲ្យ​វិលមុខ អស់កម្លាំង ឈឺ​សាច់ដុំ ខ្សោះ​ជាតិ​ទឹក របួស​ដល់​សរសៃប្រសាទ និង​អាច​គាំងបេះដូង លើ​មនុស្ស​ប្រុស​បាន​ទៀតផង​។

 
​ការរួម​ភេទ​ដែល​ត្រឹមត្រូវ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ជីវិត​ប្រកបដោយ​សុខភាព​ល្អ​។ ខណៈពេលដែល​វិទ្យាសាស្ត្រ​ណែនាំ​ថា ការរួម​ភេទ​អាច​ពង្រឹង​ដល់​សុខភាព​ផ្លូវចិត្ត និង​កាត់បន្ថយ​ការ​ថប់​បារម្ភ តាមរយៈ​ការកាត់បន្ថយ ការបញ្ជូន​សញ្ញា​ស្ត្រេ​ស​ទៅ​ខួរក្បាល​។ យ៉ាងណាមិញ ការ​រួមភេទ​ច្រើនពេក ពិតជា​អាចមាន​ផល​រំខាន​ច្រើន ដល់​សុខភាព​មនុស្ស​យើង​ដែរ​។ 

​សម្រាប់​ស្ត្រី​
​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត​
​នៅពេល​ស្ត្រី​រួមភេទ បាក់តេរី​ដែល​ចេញពី​ទ្វារមាស អាច​ចូលទៅក្នុង​បង្ហួរនោម ហើយ​ធ្វើដំណើរ​ទៅក្នុង​ប្លោកនោម​បាន​។ ដូច្នេះ រឿងនេះ​អាច​នឹង​កើតមាន​ច្រើន នៅពេល​អ្នក​រួមភេទ​ច្រើនដង ក្នុង​រយៈពេល​ខ្លី​មួយ ហើយក៏​អាច​ងាយ​មានការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត​កាន់តែខ្លាំង​ដែរ​។ 

​ហើម និង​ឈឺចាប់​
​ការ​ដែលមាន​អារម្មណ៍​ឈឺចាប់ និង​ហើម អាចជា​រឿង​មិនធម្មតា​មួយ សម្រាប់​មនុស្ស​ស្រី​។ ពេលខ្លះ អ្នក​អាចមាន​បញ្ហា ក្នុងការ​បញ្ចេញ​ទឹករំអិល​ក្នុងពេល​រួមភេទ​។ បើសិនជា​អ​ញ្ជឹ​ង​មែន រាល់ពេល​រួមភេទ​ម្តងៗ អ្នក​អាច​ប្រឈម​ខ្លាំង នឹង​ការ​ដាច់ដោច ឬ​កកិត​ខ្លាំង​ក្នុង​ទ្វារមាស ព្រមទាំង​រួមភេទ​កាន់តែ​ពិបាក ជាពិសេស ពេល​ស៊ក​បញ្ចូល​លិង្គ​តែម្តង​។ 
 
​សម្រាប់​បុរស​
​បុរស​ដែលមាន​ទម្លាប់​រួមភេទ​ទាំង​បង្ខំ​នោះ គឺ​ងាយ​នឹងរង​ការខូចខាត លើ​លិង្គ​របស់គេ​ណាស់​។ ជាលិកា​លិង្គ​អាច​រង​ការខូចខាត ដោយសារតែ​ប្រើប្រាស់​វា​ច្រើនពេក ក្នុងពេល​រួមភេទ​។ ករណីខ្លះ វា​អាច​នឹង​ខូចខាត ដោយ​មិន​ងាយ​ឡើង​រឹង​បានតែ​ម្តង​។ 
 
​តាម​ការស្រាវជ្រាវ ចំនួន​ពេលវេលា​ដែល​ល្អ​បំផុត សម្រាប់​ការរួម​ភេទ ប្រកបដោយ​សុខភាព​នោះ គឺ​គួរតែ​រួមភេទ​ចំនួន ៣ ទៅ ៤ ដង​បាន​ហើយ​ក្នុង​មួយ​សប្តាហ៍​៕
 
​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com