កីឡាជាតិ
ជាតិ
U16 កម្ពុជា​អាច​ឡើង​ទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​លើកដំបូង​ក្នុងករណីស្មើ ឬឈ្នះទីម័រខាងកើត
19, Jul 2016 , 5:35 pm        
រូបភាព
ដោយ:
 ​ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា រំពឹង​កាន់​តែខ្ពស់​ក្នុង​ការឈាន​ទៅ​កាន់វគ្គ​ពាក់​កណ្តា​ល​ផ្តាច់​ព្រ័ត្រនៃ​ព្រឹត្តិការណ៍ AFF U16 Championship ជាលើក​ដំបូង ប្រសិន​បើពួក​គេ​ទទួល​លទ្ធ​ផល​ត្រឹម​ស្មើទីម័រ​ខាងកើត នាជំនួបចុងក្រោយពូល B នាល្ងាចនេះ បន្ទាប់ពី​ក្រុម​កំពូល​តារាង​ថៃ យក​ឈ្នះឡាវ ២-០ ។ ថៃ​បាន​ឡើងទៅ​ចាំ​នៅ​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្ររួចជាស្រេច ខណៈ​កម្ពុជា ទី​ម័​រ​ខាងកើត  ត្រូវ​ប្រជែង​ពិន្ទុ​គ្នា​។ ដោយឡែក​នៅក្នុង​ពូ​ល A អូស្ត្រាលី បាន​ឡើងទៅ​ជាមួយ​វៀតណាម បន្ទាប់ពី​ពួកគេ​បាន​បំបាក់​ម៉ាឡេស៊ី ៧-១ កាលពី​ល្ងាច​មិញនេះ​។​

 
​ក្រោយពី​ចាញ់ U16 ថៃ ៦-០ កាលពី​ថ្ងៃអាទិត្យ​កន្លងមក ក្រុមយុវជន​កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ​ត្រូវធ្វើ​ការ​ខ្លាំង​នៅ​​លើ​ទីលាន​ក្នុងជំនួប​ជាមួយ​ក្រុមយុវជន​U16ទី​ម័​រ​ខាងកើត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ល្ងាច​នេះ ព្រោះ​វា​ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ក្នុងការ​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFF U-16 Championship 2016​។​
 
​ប្រសិនបើ​កម្ពុជា​អាច​យកឈ្នះ ឬត្រឹម​ស្មើ ​ទី​ម័​រ​ខាងកើត​ល្ងាច​នេះ​កម្ពុជា​នឹង​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​ថៃ​តំណាង​ឲ្យ​ពូ​ល​B ប៉ុន្តែ​ប្រសិន​ចាញ់​ទី​ម័​រ​ខាងកើត​កម្ពុជា​នឹង​ធ្លាក់​ចេញពី​ពានរង្វាន់ នេះតែម្តង ។
 
 
 សម្រាប់​ពូ​ល A  ក្រុមយុវជន​ជម្រើសជាតិ​អូស្ត្រាលី​បាន​ឡើងទៅ​កាន់​វគ្គ​ពាក់​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFF U-16 Championship 2016 ជាមួយ​ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម បន្ទាប់ពី​ក្រុម​នេះ​បាន​ទម្លាក់​ក្រុមយុវជន​ជម្រើសជាតិ​ម៉ាឡេស៊ី​ដោយ​ទ​ល្ធ​ផល ៧-១ នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ​។ 
 
 
 សម្រាប់​ការប្រកួត​បង្គ្រប់​កិច្ចពូល A កា​លពី​ម្សិលមិញ ក្រុមយុវជន​ជ្រើស​ជាតិ​ U16មី​យ៉ាន​ម៉ា​បាន​យកឈ្នះ​លើ​ក្រុមយុវជន​ជម្រើសជាតិ​ U16 ហ្វីលីពីន ៣-០ ចំណែក​ក្រុមយុវជន​ជម្រើសជាតិ​សិង្ហ​បុរី​ត្រូវ​ក្រុមយុវជន​ជម្រើសជាតិ U16 ​វៀតណាម​លត់​ក្នុង​លទ្ធផល ៣-០ ផងដែរ​។​
 
​អូស្ត្រាលី បាន​ឡើងទៅ​ជួប​ថៃ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​វៀតណាម​រង់ចាំ​ស្វាគមន៍​លេខ​២​ពូ​ល B ដែល​អាចជា​កម្ពុជា ឬទី​ម័​រ​ខាងកើត ​៕
 

 
 
 

Tag:
 U16​កម្ពុជា​
  AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com