កីឡាជាតិ
ជាតិ
គ្រូ​ជនជាតិ​ជប៉ុន ស្រក់​ទឹកភ្នែក​ក្រោយ​កម្ពុជា​មិនបាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​
21, Jul 2016 , 10:57 pm        
រូបភាព
ដោយ:
​លោក Inoue Kazunori មានការ​ខកចិត្ត​យ៉ាងខ្លាំង ដែល​មិនអាច​នាំ​ក្រុមកីឡា​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ AFF U16 Championship បន្ទាប់ពី​ចាញ់​វៀតណាម ១-០ ទាំង​ប្រផិតប្រផើយ​នា​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែកក្កដា​។​



​បន្ទាប់ពី​បញ្ចប់​ការប្រកួត លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ចុះទៅ​សំណេះសំណាល និង​សួរ​សុខ​ទុក​កីឡាករ រួមទាំង​ថ្នាក់ដឹកនាំ​ក្រុម​។ នាពេលនោះ គេ​សង្កេតឃើញ​កីឡាករ​ទាំងអស់ បង្ហាញ​នូវ​ទឹកមុខ​សោកស្តាយ និង​ទឹកភ្នែក​រលីងរលោង​។ គ្រូបង្វឹក​ជនជាតិ​ជប៉ុន លោក Inoue Kazunori ក៏មាន​អារម្មណ៍​បែប​នោះ​ផងដែរ ដោយ​លោក​បាន​យកដៃ​ជូត​ទឹកភ្នែក នៅពេល​ឈរ​ប្រសាសន៍​របស់​ប្រធាន FFC​។​

​លោក សៅ សុខា បានផ្តល់​សារ​លើកទឹកចិត្ត​ដល់​ក្រុម​ដោយបាន​បញ្ជាក់ថា ការ​ចាញ់​ថ្ងៃនេះ​ជា​បទពិសោធន៍​សម្រាប់​ថ្ងៃស្អែក ហើយ​ការឈាន​មកដល់​ដំណាក់កាល​នេះ គឺជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​រួចទៅហើយ​។​

​ក្រោយ​បញ្ចប់​ការប្រកួត សារព័ត៌មាន​ថ្មីៗ ក៏​ថត​បាន​កុមារា​ម្នាក់​អង្គុយ​ទួញ​សោក​ផងដែរ​។​




កម្ពុជា ត្រូវ​ប៉ះ​ជាមួយ​ថៃ ជើងឯក​ឆ្នាំ​ចាស់​សម្រាប់​ការប្រកួត​ដណ្តើមយក​លេខ​៣ មុនពេល​វៀតណាម ប្រជែង​តំណែង​ជើងឯក​ជាមួយ​អូស្ត្រាលី នា​ថ្ងៃទី​២៣ ខែកក្កដា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​៕

 


Tag:
 U16 Cambodia
  AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com