កីឡាជាតិ
ចាញ់​លើ​ទីលាន តែ​ឈ្នះ​ក្នុង​ចិត្ត
22, Jul 2016 , 5:48 pm        
រូបភាព
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម១៦ឆ្នាំ​កម្ពុជា បាន​ប្រកួត​ចាញ់ វៀតណាម ១-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ AFF U16 Championship កាលពី​ល្ងាច​ថ្ងៃទី២១ កក្កដា។



ទោះបីជា​ខកខាន​ឱកាស​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ​ក៏ដោយ តែ U16 កម្ពុជា បាន​យកឈ្នះ​ចិត្ត​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់ ដែល​សាទរ​ចំពោះ​ទម្រង់​លេង​យ៉ាង​ល្អ នៅលើ​ទីលាន​ពហុកីឡាដ្ឋាន​ស្តា​ត​អូឡាំពិក។

សំឡេង​សាទរ​របស់​អ្នកគាំទ្រ​រួមជាមួយ​ការសោកស្ដាយ​នោះ បាន​បន្លឺ​យ៉ាងខ្លាំង​ដោយ​ពួកគេ ស្រែកថា «ពេញ​ចិត្តនឹង​ទម្រង់​លេង​របស់​កីឡាករ​កម្ពុជា» ដោយ​ពួកគេ​នឹង​បន្ត​គាំទ្រ​គ្រប់ការ​ប្រកួត​របស់​ក​ម្ពុ​ជា ៕

សូម​ទស្សនា​រូបភាព​ដូចខាងក្រោម​នេះ៖




© រក្សាសិទ្ធិដោយ thmeythmey.com