ពីនេះ ពីនោះ
តើ​ពាក្យ​ថា​«​យមបាល​, យមរាជ និង យមលោក​» មាន​លក្ខណៈ​ខុសគ្នា​ដូចម្ដេច​?
24, Jul 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​យមបាល​, យមរាជ និង យមលោក​» គឺជា​ពាក្យ​ដែល​គេ​ពេញនិយម​ប្រើ​នៅពេលដែល​ដល់​រដូវ​បុណ្យ​ភ្ជំបិណ្ឌ​ម្ដងៗ ។ វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​និង​ឲ្យ​និយមន័យ​ពាក្យ​ទាំងបី​នេះ​ដូចខាងក្រោម​៖



​ពាក្យ​«​យមបាល​, យមរាជ និង យមលោក​» ជា​ពាក្យ​បន្ថែម​ចុង​ចំពោះ​ពាក្យ​ថា «​យមៈ​» ដែលមាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា សេចក្ដីស្លាប់ អធិបតី​នរក និង​ច្រើន​ហៅថា ព្រះ​យម​។

​ចំណែក​ពាក្យ​ថា «​យមបាល​» មានន័យថា អ្នករក្សា​នរក គឺ​ពួក​យមបាល​(​ខ្មែរ​ហៅ​ក្លាយ​ជាយ​ម្ភុ​បាល ក៏មាន គួរ​លែង​ប្រើ​)​។

 រីឯ ពាក្យ​«​យមរាជ​» មានន័យថា មច្ចុរាជ ឬ​ស្ដេច​ត្រួតត្រា​នរក​។ ខ្មែរ​ប្រើពាក្យ យមរាជ នេះ​ជា​ឋានន្តរ​(​ងារ​) នៃ​សេនា​ប​ដី ក្រសួងយុត្តិធម៌ (​ក្រសួងតុលាការ​) សម័យ​បច្ចុប្បន្ននេះ​ក៏​នៅតែ​ប្រើ​ជា​ឋានន្តរ​នៃ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នុះ​ដូច​ពី​ដើម​ដែរ​។ ឧទាហរណ៍ លោកអ្នកឧកញ៉ា​យមរាជ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។ ប្រជាពលរដ្ឋ​ច្រើនតែ ហៅ​តាម​ទម្លាប់​ក្រៅពី​ការ​សរសេរថា ជម​រាជ​(​ជំ​រាច​) ទៅជា​ប្រាក្រឹត​ខ្មែរ​៖ លោក​ជម​រាជ ហេតុនេះ​គួរ​ហៅ​ឲ្យ​ត្រូវ​ថា យមរាជ វិញ​)​។

​យ៉ាងណាមិញ ពាក្យ​« យមលោក​» មានន័យថា ឋាននរក អបាយ​លោក​។ ។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com