ពីនេះ ពីនោះ
ទ្រាំង គេ​យក​ស្លឹក​ចារសាស្ត្រា​ហៅថា ស្លឹករឹត​
24, Jul 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ទ្រាំង គឺជា​ឈ្មោះ​តចសារព្រឹក្ស​មួយ​ប្រភេទ (​សន្ដាន​ជ្រៃ​) មាន​ធាង​វែងៗ មាន​ស្លឹក ប្រើការ​បាន​ច្រើនយ៉ាង គឺ​ប្រើការ​ចារសាស្ត្រា​ហៅថា ស្លឹករឹត ដោយ​យក​ទ្រនុង​ស្លឹក​វា​ច្រៀក​ធ្វើជា​កន្លាស់​ដោត​ខ្ទាស់​ស្លឹក​ខ្ចីៗ សៗ គ្រប​បន្តិចៗ​លើ​គ្នា​ឲ្យ​បានជា​បន្ទះ​វែងៗ ធំៗ សម្រាប់​ប្រក់​ឬ​បាំង​ហៅថា ភ្ជល់​។ រុក្ខជាតិ​នេះ​មាន​កម្ពស់ ពី​៤ ទៅ​១០​ម៉ែត្រ ដើម​មាន​វិជ្ឈមាត្រ ៥០ ទៅ​៦០​ស​.​ម ដុះ​ក្នុងព្រៃ​ក្រាស់​ល្មម នៃ​ឧបទ្វីប​ឥណ្ឌូចិន​។ រុក្ខជាតិ​នេះ​មាន​ធាង​វែង​រហូតដល់​ទៅ​១២​ម៉ែត្រ ។



សព្វថ្ងៃនេះ មាន​គ្រូ​ថ្នាំខ្មែរ​ខ្លះ និង​គ្រូ​ហោរ​មួយចំនួន ប្រើ​ស្លឹក​ទ្រាំង​សម្រាប់​សរសេរ​។ ស្លឹក​ចាស់ៗ គេ​ប្រើ​សម្រាប់​ប្រក់ផ្ទះ ធ្វើ​កន្ទេល ជាដើម​។ ធាង ទង ស្លឹក សម្រាប់ធ្វើ​ឈើច្រត់ ព្រួញ ត្រល់​។ ផ្លែ​ទ្រាំង អាច​បំពុល​ត្រី​បាន អ្នកនេសាទ​គេ​បាច​ឲ្យ​ត្រី​ពុល មុន​នេសាទ​វា ក្នុង​រដូវ​ទឹកសម្រក​៕

​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 ​រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com