កីឡាជាតិ
ជាតិ
ដណ្តើមលេខបី AFF U16 ៖ ថៃនាំមុខកម្ពុជា ៣-០ ក្នុងតង់ទី១
23, Jul 2016 , 4:24 pm        
រូបភាព
ដោយ:
​ក្រុមយុវជន​ជម្រើស​ថៃ បាន​នាំមុខ​ក្រុមយុវជន​ជម្រើសជាតិ​កម្ពុជា ៣-០ ក្នុង​តង់​ទី​១ សម្រាប់​ការប្រកួត​ពាន​ពានរង្វាន់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន នៃ​ព្រឹត្តិការណ៍ AFF U16 Championship 2016​។



​ថៃ បាន​នាំមុខ​កម្ពុជា ៣-០ ក្រោយ​បញ្ចប់​តង់​ទី​១ ក្នុង​នៃ​ព្រឹត្តិការណ៍ AFF U16 Championship 2016 ដែល​ជ័យជម្នះ​របស់​ថៃ​សម្រេច​ដោយ​កីឡាករ Peerapat Kaminthong ១​គ្រាប់​នៅ​នាទី​ទី​១២ ហើយ​នៅ​នាទី​ទី​២០ កីឡាករ Korawich Tasa រកបាន​មួយ​គ្រាប់​បន្ថែម​ឲ្យ​ក្រុម​ថៃ មុននឹង​កីឡាករ Aon Prasongpo បានសម្រេច​គ្រាប់​ទី​៣​នៅ​នាទី​៣៧​។​

ជំនួបរវាងក្រុមជម្រើសជាតិកម្ពុជា និងថៃ គឺជាប្រកួតបញ្ចប់ព្រឹត្តិការណ៍ AFF U16 Championship 201៦ ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣។

​ជម្រើស​ដំបូង​កម្ពុជា​៖ ស្វែង សំណាង (​អ្នកចាំទី​), យ៉ើ សា​ហ្វី (​ប្រធាន​ក្រុម​)(​គង់ ចាន់​សិរិ​សា​), ឈឿង វី​ស៊ី​នុ​, ឡុង ម៉េង​ហាវ​, សៀង ច​ន្ធា​, សាន គឹម​ហេង​, ស៊ិន កក្កដា​, ទុន សុំ​ឆៃ​, ហេង ទីណា​, ទៀត គឹម​ហេង​, ម៉ៅ ពិសិដ្ឋ​។​

​កីឡាករ​បម្រុង​៖ ទេស សម្បត្តិ​, ទូច គឹម​ឆាយ​, តាន់ រិទ្ធី​វី​វឌ្ឍន៍​, យ៉េត ចិ​ត្រា​, គង់ ចាន់​សិរិ​សា​, សេត ម៉ាន់​ស៊ូ​ត​, រ័ត្ន ប៊ុន​នូ ,​ហ៊ុល គឹម​ហ៊ុយ​, គង់ រ៉ា​ហ្វា​ត់​, សៀន សុភ​ត្រា​, ផា​ច សុ​ផា​វីឡា​, សឿត ណា​វ៉ា​៕


Tag:
 U16​កម្ពុជា​
  AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com