កីឡាជាតិ
ជាតិ
AFF U16៖ ថៃ បាន​លេខ​៣​ក្រោយ​ឈ្នះម្ចាស់ផ្ទះ កម្ពុជា ៣-០
23, Jul 2016 , 5:22 pm        
រូបភាព
ដោយ:
​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​ថៃ​បាន​គ្រង​តំណែង​លេខ​៣ នៃ​ពានរង្វាន់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន AFF U-16 Championship ប្រចាំឆ្នាំ​២០១៦ ក្រោយពី​ឈ្នះ​ម្ចាស់ផ្ទះ​កម្ពុជា ៣-០ ក្នុងការ​ប្រកួត​ដណ្តើមយក​លេខ​៣​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ល្ងាច​ថ្ងៃទី​២៣ ខែកក្កដា នេះ ខណៈ​ក្រុមយុវជន​ជម្រើសជាតិ​កម្ពុជា​បាន​លេខ​៤​។​



​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​ថៃ បាន​លត់​ក្រុម​ម្ចាស់ផ្ទះ​យុវជន​កម្ពុជា ៣-០ ដើម្បី​ឡើង​គ្រង​តំណែង​លេខ​៣​នៃ​ពានរង្វាន់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​ក្នុង​ព្រឹត្តិការណ៍ AFF U16 Championship 2016 ខណៈ​កម្ពុជា​ឈរ​លំដាប់​លេខ​៤​។​

​កីឡាករ Peerapat Kaminthong បា​នរក​គ្រាប់​បាល់​ជួយ​ឲ្យ​ថៃ​នាំមុខ​កម្ពុជា ១-០ នៅ​នាទី​១២ មុន​កីឡាករ Korawich Tasa រកបាន​គ្រាប់​បាល់​ទី​២​ឲ្យ​ថៃ​បន្ថែម​នៅ​នាទី​២០ ក្រោយមក​កីឡាករ Aon Prasongpo សម្រេចបាន​១​គ្រាប់​ទៀត​នៅ​នាទី​ទី​៣៧ ដើម្បី​ជួយ​ឲ្យ​ថៃ​នាំមុខ​កម្ពុជា ៣-០ នៅក្នុង​តង់​ទី​១​។ ប៉ុន្តែ​នៅ​តង់​ទី​២​ក្រុម​ទាំងពីរ​មិនមាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​នោះទេ ដោយ​រក្សា​លទ្ធផល​ថៃ​យកឈ្នះ​លើ​ក្រុម​កម្ពុជា ៣-០ ដដែល​។   

​លទ្ធផល ៣-០ របស់​ថៃ​លើ​កម្ពុជា​នេះ​អាច​បញ្ជាក់បាន​ថា ក្រុមយុវជន​ជម្រើសជាតិ​កម្ពុជា​នៅតែ​មិនអាច​សងសឹក​លើ​ក្រុមយុវជន​ជម្រើសជាតិ​ថៃ​បាន​ដដែល បើទោះបីជា​គ្រូបង្វឹក​កម្ពុជា Inoue Kazunori ផ្តាស់​ប្តូរ​យុទ្ធសាស្ត្រ និង​ទម្រង់​លេង​យ៉ាងណាក៏ដោយ ពោលគឺ​ក្រុម​នេះ​នៅតែ​បន្ត​ចាញ់​ថៃ​ដដែល​សម្រាប់​ការប្រកួត​នៃ​ពានរង្វាន់​នេះ​។



​ជម្រើស​ដំបូង​កម្ពុជា​៖ ស្វែង សំណាង (​អ្នកចាំទី​), យ៉ើ សា​ហ្វី (​ប្រធាន​ក្រុម​), ឈឿង វី​ស៊ី​នុ​, ឡុង ម៉េង​ហាវ​, សៀង ច​ន្ធា​, សាន គឹម​ហេង​, ស៊ិន កក្កដា​, ទុន សុំ​ឆៃ​, ហេង ទីណា​, ទៀត គឹម​ហេង​, ម៉ៅ ពិសិដ្ឋ​។​

​កីឡាករ​បម្រុង​៖ ទេស សម្បត្តិ​, ទូច គឹម​ឆាយ​, តាន់ រិទ្ធី​វី​វឌ្ឍន៍​, យ៉េត ចិ​ត្រា​, គង់ ចាន់​សិរិ​សា​, សេត ម៉ាន់​ស៊ូ​ត​, រ័ត្ន ប៊ុន​នូ ,​ហ៊ុល គឹម​ហ៊ុយ​, គង់ រ៉ា​ហ្វា​ត់​, សៀន សុភ​ត្រា​, ផា​ច សុ​ផា​វីឡា​, សឿត ណា​វ៉ា​៕


Tag:
 U16​កម្ពុជា​
  AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com