កីឡាជាតិ
ជាតិ
ក្រសួងការពារជាតិ​លត់​វេ​ស្ទើ​ន​ភ្នំពេញ ៦-២ ដើម្បី​បាន​៣​ពិន្ទុ​បន្ត​ប្រជែង​បឹងកេត​អង្គរ​
24, Jul 2016 , 6:54 pm        
រូបភាព
រូបភាព​ប្រភពពី​៖ ហ្វេ​ស​ប៊ុ​ក​ក្លិប​ក្រសួងការពារជាតិ​
រូបភាព​ប្រភពពី​៖ ហ្វេ​ស​ប៊ុ​ក​ក្លិប​ក្រសួងការពារជាតិ​
ដោយ:
​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​)​បាន​លត់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ៦-២ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ល្ងាច​នេះ ដើម្បី​បាន​៣​ពិន្ទុ​បន្ថែម​សម្រាប់​បន្ត​ប្រជែង​ជាមួយ​ក្រុម​បឹងកេត​អង្គរ និង​បន្ត​ឈរ​លំដាប់​លេខ​២​ក្នុង​ពូ​ល​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦ នេះ​។ ចំណែក​វេ​ស្ទើ​ន​ភ្នំពេញ​នៅតែ​មិនអាច​ស្វែងរក​ជ័យ​របស់ខ្លួន​បាន​ដដែល​នៅក្នុង​ពានរង្វាន់​នេះ​។



​កីឡាករ​ជនជាតិ​កូរ៉េខាងជើង Ri Hyok Chol សម្រេចបាន​២​គ្រាប់​ម្នាក់ឯ​កនៅ​នាទី​១៦ និង​២០ ដើម្បី​ជួយ​ឲ្យ​ក្រសួងការពារជាតិ​នាំមុខ​វេ​ស្ទើ​ន​ភ្នំពេញ ២-០ មុន​កីឡាករ កែវ វណ្ណៈ រកបាន​គ្រាប់​បាល់​ទី​៣ និង​ទី​៤ នៅ​នាទី​៤៥ និង​៥១ និង​កីឡាករ ប៊ុន ហេង សម្រេច​គ្រាប់​បាល់​ទី​៥ នៅ​នាទី​៥៤ ដើម្បី​ជួយ​ឲ្យ​ទ័ព​នាំមុខ​វេ​ស្ទើ​ន​ភ្នំពេញ ៥-០​។​


រូបភាព​ប្រភពពី​៖ ហ្វេ​ស​ប៊ុ​ក​ក្លិប​ក្រសួងការពារជាតិ​

​ប៉ុន្តែ​កីឡាករ​ប្រយុទ្ធ​ពាក់អាវ​លេខ​១១​របស់​វេ​ស្ទើ​ន​សម្រេចបាន​២​គ្រាប់​ម្នាក់​ឯក​សម្រាប់​វេ​ស្ទើ​ន​ភ្នំពេញ ដើម្បី​តាម​ទ័ព ៥-២ នៅ​នាទី​៥៧ និង​៦១ ក្រោយមក​នៅ​ម៉ោង​បន្ថែម​នាទី​90+4' កីឡាករ Choe Myong Ho រកបាន​គ្រាប់​បាល់​ទី​៦​សម្រាប់​ជួយ​ទ័ព​លត់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ៦-២ ក្រោយ​ចប់​ការប្រកួត​តង់​ទី​២​។ 

​ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​ក្រុម​ក្រសួងការពារជាតិ​ទទួលបាន​៣​ពិន្ទុ​បន្ថែម ដើម្បី​បន្ត​ប្រជែង​ជាមួយ​ក្រុម​បឹងកេត​អង្គរ​ដែល​កំពុង​ឈរ​លំដាប់​លេខ​១​ក្នុង​តារាង​ដោយមាន​៣៤​ពិន្ទុ ខណៈ​ក្រុម​នេះ​មាន​៣១​ពិន្ទុ​ដោយ​ឈរ​លំដាប់​លេខ​រៀង​ទី​២​។ ចំណែក​វេ​ស្ទើ​ន​ភ្នំពេញ​នៅតែ​មិនអាច​រក​ជ័យជម្នះ​បាន​ដដែល​សម្រាប់​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦​នេះ ដោយ​បន្ត​ឈរ​បាត​តារាង​ជាមួយ​៤​ពិន្ទុ​៕

រូបភាព​ប្រភពពី​៖ ហ្វេ​ស​ប៊ុ​ក​ក្លិប​ក្រសួងការពារជាតិ​

Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com