ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព៖ ប៊ីចេង ធ្វើ​ឲ្យ​ម្ហូប​ឆ្ងាញ់ ប៉ុន្តែ ហេតុអ្វី​យើងមិនគួរ​ញ៉ាំ​វា​?
30, Jul 2016 , 7:46 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកជំនាញ​និយាយថា ប៊ីចេង មាន​សារធាតុ monosodium glutamate ដែល​អាចធ្វើ​ឲ្យ​អ្នក​ឈឺក្បាល បែកញើស​ស្អិត ញ័រ​ដើមទ្រូង ឈឺទ្រូង ចង្អោរ និង​ផ្លាស់ប្តូរ​អារម្មណ៍​។​


​ការ​ញ៉ាំ​ប៊ីចេង នឹងធ្វើ​ឲ្យ​អ្នក​ឈឺក្បាល​ធ្ងន់ធ្ងរ​?
MSG (monosodium glutamate) ឬ​ហៅថា​ប៊ីចេង ផ្តល់​ផល​អវិជ្ជមាន​ច្រើន ចំពោះ​សុខភាព​ដោយ​មិនដឹង​ខ្លួន ពិសេស គឺ​បញ្ហា​ឈឺក្បាល​នេះ​តែម្តង​។​

MSG ជា​ប្រភេទ​នៃ​អំបិល ដែល​ទៅ​ផ្លាស់ប្តូរ ឬ​បន្ថែម​រសជាតិ​អាហារ ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​។ សាស្ត្រាចារ្យ​ជនជាតិ​ជប៉ុន ឈ្មោះ Kikunae Ikeda អ្នក​ដែល​បាន​រកឃើញ​សារធាតុ MSG បាន​ពិពណ៌នា​វា​ថា ជា umami ឬ​ជា​រសជាតិ​ទី​ប្រាំ បន្ទាប់ពី​រសជាតិ​ផ្អែម ជូរ ប្រៃ និង​ល្វីង​។​

​យ៉ាងណាមិញ ក្រៅពី​អត្ថប្រយោជន៍​នេះ ប៊ីចេង បានផ្តល់​នូវ​ទុក្ខទោស និង​ផលវិបាក​ជាច្រើន ចំពោះ​សុខភាព ដូចជា ៖
-    ឈឺក្បាល​
-    បង្កើន​សកម្មភាព​ខួរក្បាល ឲ្យ​ធ្វើការ​លើស​កម្រិត​
-    តឹង​ណែន ឬ​ស្ពឹក​ដៃជើង​
-    បែកញើស​ស្អិត​
-    ពុក​ឆ្អឹង​
-    ញ័រ​ដើមទ្រូង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com