ពីនេះ ពីនោះ
កន្ទុយ​ត្រកួត ឬ​ស្រកា​បង្គួ​យ អាចយ​កឫស​ធ្វើជា​ថ្នាំ​រម្ងាប់រោគ​ហើម អ្នកមាន​កូនខ្ចី​
30, Jul 2016 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
កន្ទុយ​ត្រកួត ឬ​ស្រកា​បង្គួ​យ គឺជា​ឈ្មោះ​ចុ​ល្ល​ព្រឹក្ស​មួយ​ប្រភេទ មាន​កម្ពស់ ចាប់ពី​១​ទៅ ២ ម៉ែត្រ  ដុះ​ក្រោម​ឈើ​ធំៗ ក្នុង​ព្រៃធំ​ឬ​ស្រោង នៃ​ប្រទេស​កម្ពុជា ឡាវ វៀតណាម ថៃ ចិន​ខាងត្បូង និង​លើ​កោះ Java​។



ចំណែក​ប្រជាពលរដ្ឋ​មួយចំនួន​តាម​ស្រុក​ស្រែចំការ តែង​យក​មែក​រុក្ខជាតិ​នេះ ដែលមាន​ស្លឹក​មក​ធ្វើជា​សំបុកមាន់​។ ចំណែក​វិស័យ​កែរោគ ប្រជាពលរដ្ឋ និង​គ្រូ​ផ្សំ​ថ្នាំ តែង​យក​ឫស​ឈើ​នេះ ផ្កា​មក ស្ងោរ​ដើម្បី​ពិសារ ព្យាបាល​ជំងឺ​ប្រដាប់​ដង្ហើម​។ ម្យ៉ាងវិញទៀត ប្រជាជន​នៅ​ខេត្តកំពត​មួយចំនួន​ប្រើ​ឫស​យកមក​ធ្វើជា​ថ្នាំ​រម្ងាប់រោគ​ហើម អ្នកមាន​កូនខ្ចី​៕

ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​

Tag:
 Phyllodium elegans រុក្ខជាតិ​នៅ​កម្ពុជា​ ​
© រក្សាសិទ្ធិដោយ thmeythmey.com