ពីនេះ ពីនោះ
ស្ត្រី​មានទុក្ខ​៥​យ៉ាង​ក្រោយ​ឪពុកម្តាយ​រៀបការ
30, Jul 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ស្ត្រី​ដល់​វ័យ​រៀបការ គឺជា​លក្ខ​ខ័​ណ្ឌ​ធម្មជាតិ ប៉ុន្តែ​នៅពេល​ឪពុកម្តាយ​រៀបចំ​គូស្រករ​ឲ្យ​ស្ត្រី​តែងតែ​មានទុក្ខ​៥​យ៉ាងដូច​ខាងក្រោម​៖



១) ឃ្លាតឆ្ងាយ​ពី​ឪពុកម្តាយ​បងប្អូន ដែល​ធ្លាប់​ចិញ្ចឹម​បីបាច់​ថែរក្សា ការពារ​ដោយ​យកចិត្តទុកដាក់ ដោយ​ត្រូវ​រស់នៅ​ជាមួយ​ប្តី​។​
២) ធ្លាក់​ឈាមរដូវ ដែល​ពេលខ្លះ​បង្ក​ឲ្យ​មាន​ជំងឺ​ច្រើនយ៉ាង និង​មាន​ក្លិន​មិនល្អ​ទៀតផង​។​
៣) ពពោះ ដែល​ត្រូវរ​ក្សាគ​ក៌​ជាច្រើន​ខែ ដោយ​ក្តី​ទុក្ខលំបាក ហូប​មិន​ស្រួល ដេក​មិន​លក់ ដើរ​មិន​ស្រួល តែ​ក្នុងនាម​ជា​អ្នក​ផ្តល់កំណើត​ឲ្យ​គេ​ត្រូវតែ​អត់ទ្រាំ​។
៤) ឆ្លងទន្លេ ជា​ពេលវេលា​ប្រកបដោយ​គ្រោះថ្នាក់​បំផុត ដោយពេល​ខ្លះ​មិនអាច​ឆ្លង​រួច ត្រូវស្លាប់​ទាំង​ម្តាយ​ទាំង​កូន​ក៏មាន​។
៥) បម្រើ​ប្តី ធ្វើ​កិច្ចការ​ផ្ទះ មើល​កូន​…​។ 

ប្រភព​៖ «​យល់ដឹង​អំពី​ជីវិត​អាពាហ៍ពិពាហ៍​» រៀបរៀង​ដោយ ភិក្ខុ គូ សុភាព    

Tag:
 ព្រះពុទ្ធ​
  គូ សុភាព​
© រក្សាសិទ្ធិដោយ thmeythmey.com