ពីនេះ ពីនោះ
ត្រសេះ​តូច​ពោះ​ត្នោត​ទុំ មាន​ពីរ​ប្រភេទ​គឺ Neglecta និង Tonkinensis
04, Aug 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ត្រសេះ​តូច​ពោះ​ត្នោត​ទុំ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ​ដែលមាន​ពីរ​ប្រភេទ​។ បក្សី​ឈ្មោល​ប្រភេទ Neglecta ផ្នែក​ខ្នង​ពណ៌​ប្រផេះ ផ្នែក​ពោះ​ពណ៌​ត្នោត​ខ្ចី​។ ចំណែក​បក្សី​ញី ស្រដៀង​បក្សី​ឈ្មោល​ដែរ តែ​ផ្នែក​ពោះ​ពណ៌​ទឹកក្រូច​។ ចំណែក​បក្សី​ប្រភេទ Tonkinensis ដែល​បក្សី​ឈ្មោល​ផ្នែក​ខ្នង​ពណ៌​ប្រផេះ​ជាំ ផ្នែក​ពោះ​ពណ៌​ឈាមជ្រូក ចំពុះ​ខ្មៅ​។  រីឯ​បក្សី​ញី ស្រដៀង ឈ្មោល​ដែរ តែ​ផ្នែក​ពោះ​ពណ៌​ព្រលែត​ជាង​។ បក្សី​ជាទូទៅ ច្រើន​រស់នៅ​តាម​ព្រៃ​ស្រល់ ព្រៃរបោះ ជួនកាល​នៅ​ព្រៃស្រោង ហើយ​បង្ហាញខ្លួន​គ្រប់​ទីកន្លែង​ទាំងឡាយ​ខាងលើ ហើយ​បន្ដ​ពូជ​ចាប់ពី​ខែមីនា ដល់​ឧសភា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com