ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្ត្រី​មាន​ផ្ទៃពោះ ប្រើ​កុំព្យូទ័រ​ច្រើន​បាន​អត់​?
04, Aug 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​រាល់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ទាំងអស់ អាច​បង្កើតបាន​កាំរស្មី​ប្រេង​កង់ទាប (​គ្មាន​ការបញ្ចេញ​អ៊ីយ៉ុង​)​។ ចំពោះ​អេក្រង់​កុំព្យូទ័រ គឺមាន​របាំង​ការពារ​ខាងក្នុង​របស់​វា ដែល​អាច​កាត់បន្ថយ កាំរស្មី​បញ្ចេញ​អ៊ីយ៉ុង ដែល​ស្ថិតក្នុង​កម្រិត​មួយ​មាន​សុវត្ថិភាព​។ អ្នកប្រើប្រាស់​កុំព្យូទ័រ ដែល​អង្គុយ​នៅ​ឆ្ងាយ​ពី​អេក្រង់​នោះ គឺមាន​សុវត្ថិភាព​បំផុត​។ តាម​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​ឲ្យ​ដឹងថា វា​មាន​ឥទ្ធិពល​ប៉ះពាល់ ដល់​សុខភាព​តិ​តួច​ដែរ ដែល​បង្កឡើង​ដោយ កាំរស្មី​បញ្ចេញ​អ៊ីយ៉ុង លើ​អ្នកប្រើប្រាស់​កុំព្យូទ័រ​។​



​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន​បារម្ភ​ថា ដែន​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​កម្រិត​ទាប ដែល​កើតចេញពី​អា​ក្រង់​កុំព្យូទ័រ អាច​បង្ក​ជាការ​រលូត​កូន ឬ​ប​ង្គ្រោះ​ថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​បាន​។ ទោះបីជា​យ៉ាងណាក៏ដោយ ការស្រាវជ្រាវ​មិនមាន​ការរកឃើញ លើ​ករណីបែបនេះ​ឡើយ​។​

​យ៉ាងណាមិញ ចូរ​ចៀសវាង​ការ​អង្គុយ​នៅ​ពីមុខ​កុំព្យូទ័រ ច្រើន​ម៉ោង​ក្នុងពេល​តែមួយ ព្រោះ​អ្នក​ប្រហែលជា​អាចមាន​បញ្ហា​ឈឺចង្កេះ​កាន់តែខ្លាំង​។ បើសិនជា​អ្នកត្រូវការ​ចំណាយពេល​យូរ នៅមុខ​កុំព្យូទ័រ​មែន ចូរ​ឧស្សាហ៍​ចំណាយពេល​សម្រាក​ខ្លីៗ ដោយ​ការ​ដើរចេញ​ខ្លះ និង​ពត់ពេន​ខ្លួន​ផង ដើម្បី​បង្ការ​ការ​កកឈាម​ក្នុង​សរសៃ​ឈាមវ៉ែន​នៅ​ជើង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com