អន្តរជាតិ
ចង់​ញាំ​កាហ្វេ​នៅ​ស៊ីសាកេត សូម​ចង្អុល​ទៅលើ Menu!
04, Aug 2016 , 10:53 am        
រូបភាព
 រូបថត៖ ហ្វេសប៊ុក Ban Poeun Cafe
រូបថត៖ ហ្វេសប៊ុក Ban Poeun Cafe
ដោយ: ធីតា
​ហាង​កាហ្វេ Baan Peun Café ដែល​ស្ថិតនៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ ទើបតែ​បើក​ដំណើរ​កាលពីដើម​សប្តាហ៍​មុន​ប៉ុណ្ណោះ ប៉ុន្តែ​ឈ្មោះ​ហាង​នេះ ល្បីល្បាញ​យ៉ាងខ្លាំង​នៅលើ​អ៊ី​ន​ធ័​រ​ណិ​ត​។ ចង់​ញាំ ឡា​តេ កាពូ​ស៊ី​ណូ ឬក៏​តែ​ថៃ សូម​ចង្អុល​ទៅលើ Menu (​បញ្ជី​រាយ​មុខ​) នៅលើ​ដើមទ្រូង​តារា​ម៉ូ​ដែល​!



​នារី​ស្រស់ស្អាត​ជាច្រើន​នាក់​ត្រូវបាន​តម្រូវ​ឲ្យ​ឈរ​នៅក្នុង​ការ​ហាង Baan Peun Café ដោយ​ពាក់អាវ​ដែលមាន​បញ្ជី​រាយ​មុខ​កាហ្វេ (Menu) ជាមួយនឹង​តម្លៃ​ខុសៗ​គ្នា ទៅតាម​ប្រភេទ​កាហ្វេ និង​តាម​ការនិយម​របស់​អតិថិជន (​កែវ​តូច កែវ​ធំ ទឹកកក ឬក៏​កាហ្វេ​ក្តៅ​)​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​អន​ឡាញ Coconuts Bangkok​។​

​រសជាតិ​កាហ្វេ ធ្វើ​ឲ្យ​ហាង Baan Peun Café ល្បី​ឬ​យ៉ាងណា​? តាមពិត​ប្រហែលជា​មិនមែន​នោះឡើយ តែ​អ្វីដែល​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ជាពិសេស ហ្វេ​ស​ប៊ុ​ក និង Instagram ចាប់អារម្មណ៍​នោះ គឺ រូបរាង​នារី​ដ៏​ស្រស់ស្អាត ដែល​អាវ Menu​។​

​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ទូរទស្សន៍ Thai Channel 8 លោក John បាន​អះអាងថា ហាង​របស់លោក​ទទួល​បាន​អតិថិជន​ជាច្រើន​ពេលព្រឹក ជាពិសេស​អ្នកធ្វើការ​នៅ​ការិយាល័យ និង​និស្សិត​តាម​សាកលវិទ្យាល័យ​។ លោក​រីករាយ​ចំពោះ​យុទ្ធសាស្ត្រ​ម៉ា​ឃើ​ធិ​ង​របស់ខ្លួន​។​

​តើ​គេ​អាច​ប៉ះ​ដើមទ្រូង​ស្រី​ស្អាត​បានដែរ​ឬទេ​? លោក John ហាមឃាត់​ជាដាច់ខាត ដោយបាន​លើកឡើងថា អតិថិជន​បានត្រឹមតែ​ចង្អុល​ប៉ុណ្ណោះ ហើយ​ពួកគេ​ក៏​មិន​ត្រូវមាន​អារម្មណ៍​ណាមួយ​ទៅលើ​តារា​ម៉ូ​ឌែ​ល​នោះដែរ​។ តាមពិត​លោក John មាន​គម្រោង​ដាក់​ឲ្យ​នារី​ស្អាតៗ​ឈរ​ពាក់អាវ Menu តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ តែបើ​មានការ​គាំទ្រ​ច្រើន​លោក​ពិចារណា​បន្តធ្វើ​បែបនេះ​ទៀត​៕




Tag:
 កាហ្វេ​
  ស៊ីសាកេត
© រក្សាសិទ្ធិដោយ thmeythmey.com