ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​វិធី​បង្រៀន​កូន ឲ្យ​ចេះ​ប្រៀបធៀប​តម្លៃ និង​របស់របរ ពេល​ទិញ​ទំនិញ​
05, Aug 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​មុនពេល​កូន​អាយុ ១០ ឆ្នាំ ដាច់ខាត អ្នក​ត្រូវតែ​បង្រៀន​កូន ឲ្យ​ចេះ​ចាយលុយ និង​ប្រៀបធៀប​តម្លៃ ពេល​ទិញ​ទំនិញ​។ ដូច្នេះ តើ​អ្នក​គួរ​ធ្វើ​បែបណា ទើប​អាច​បង្រៀន​កូន​បាន​?



​សូម​ធ្វើតាម​ការណែនាំ ទាំងបី​ជំ​ហ៊ាន​ខាងក្រោម​នេះ ៖

​ពន្យល់​កូន មុនពេល​ចេញដំណើរ​
​ប្រាប់​ពី​តម្លៃ​ខ្លះៗ និង​របស់របរ ដែល​អ្នក​ត្រូវ​ទិញ ពេលទៅដល់​ផ្សារ​។ អ្នក​អាច​និយាយថា ៖ “​ពេល​ជិះឡាន​ទៅ យើង​អាច​ចាក់​សាំង​នៅ​ហាង​ក្បែរ​ផ្ទះ ដើម្បី​ចំណេញ​លុយ​ខ្លះ ពីព្រោះ សាំង​នៅ​ទីនោះ ថោក​ជាង​នៅក្បែរ​ផ្សារ​។ ពេលទៅដល់​ផ្សារ យើង​ត្រូវ​ទិញ​ទឹកដោះគោ មី ចាន ស្ករស អំបិល ... ប៉ុន្តែ យើង​មិនត្រូវ​ទិញ​របស់ ដែល​មិនមាន​ក្នុង​បញ្ជី​នោះទេ​”​។​

​ពេលខ្លះ ឲ្យ​កូន​ជា​អ្នក​បង់លុយ​
​ផ្តល់ឱកាស​ឲ្យ​កូន បង់លុយ នូវ​អ្វីដែល​គេ​បាន​ទិញ​។ ឧទាហរណ៍ គេ​ត្រូវ​ទិញ​ខ្មៅ​ដៃ និង​សៀវភៅ ដូច្នេះ អ្នក​អាច​ឲ្យ​កន្ត្រក និង​លុយ​គេ​មួយចំនួន ដើម្បី​បង់ថ្លៃ​របស់​ទាំងអស់នោះ​។​

​លេងល្បែង​ទិញ​អីវ៉ាន់​
​អ្នក​អាច​ប្រាប់​គេ ឲ្យ​ទិញ​ស្ករស ដែល​ថោក ឬ​ថ្លៃ​ជាងគេ ដើម្បី​ឲ្យ​គេ​ចេះ​ប្រៀបធៀប​តម្លៃ រួច​ពន្យល់​ប្រាប់​គេ ពី​គុណភាព និង​តម្លៃ​នោះ ថា​តើ​គួរ​យក​មួយណា​ល្អ​ជាង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com