ជាតិ
«Cambodia, Kingdom of Wonder – Feel the Warmth» ជា​ពាក្យស្លោក​ទេសចរណ៍​ថ្មី​
05, Aug 2016 , 9:19 pm        
រូបភាព
​ក្រសួងទេសចរណ៍​បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការប្រើប្រាស់​ពាក្យស្លោក «​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្ដល់​ភាពកក់ក្ដៅ​ដល់​ទេសចរណ៍​»  «CAMBODIA Kingdom of Wonder-Feel the Warmth» ចាប់ពីពេលនេះ​តទៅ ដើម្បី​ចូលរួមចំណែក​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​ភាព​ទាក់ទាញ​។



​យោងតាម​សេចក្តីជូនដំណឹង​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងទេសចរណ៍​ស្ដីពី ការដាក់​ឲ្យ​ប្រើប្រាស់​ពាក្យស្លោក «​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្ដល់​ភាពកក់ក្ដៅ​ដល់​ទេសចរណ៍​»​។ ពាក្យស្លោក​នេះ បានផ្ដល់​អនុសាសន៍​ពី​សំណាក់ សម្តេច ហ៊ុន សែន ក្នុង​ពិធី​អបអរសាទរ​ទទួល​ជ័យលាភី «​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក​ឆ្នាំ​២០១៦» ដើម្បី​ចូលរួម​ជំរុញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​។

​ការជំរុញ​ឲ្យ​ប្រើប្រាស់​ពាក្យស្លោក​នេះ ដើម្បី​ក្លាយជា​ការផ្សព្វផ្សាយ​ប្រកបដោយ​សក្ដានុពល​ទៅកាន់​ពិភពលោក និង​ចូលរួមចំណែក​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាពកក់ក្ដៅ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។​

​ក្រសួងទេសចរណ៍ អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ មន្ទីរ​ទេសចរណ៍ និង​សាធារណជន​ទូទាំងប្រទេស ចូលរួម​ប្រើប្រាស់​ពាក្យស្លោក​នេះ អោយមាន​ប្រសិទ្ធភាព ក្នុងការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា ទៅកាន់​ពិភពលោក​។ ម្យ៉ាងវិញទៀត ការផ្សព្វផ្សាយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​មាន​វប្បធម៌ និង​មាន​អរិយធម៌​ដ៏​ចំណាស់​ផងដែរ​៕


Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com