ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ ៥ យ៉ាង ដែល​ប៉ូវ​ខួរក្បាល​ក្មេង​
05, Aug 2016 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការផ្តល់​នូវ​អាហារ​ត្រឹមត្រូវ ដល់​កូន​របស់​អ្នក ក្នុងដំណាក់កាល​លូតលាស់​របស់គេ ពិតជា​រឿង​សំខាន់​ណាស់ សម្រាប់​ភាព​ធំធាត់​គ្រប់យ៉ាង ជាពិសេស ខួរក្បាល​ពួកគេ​តែម្តង​។ មែនហើយ អ្នក​ពិតជា​ចង់​ជួយ​ឲ្យ​រាងកាយ​ពួកគេ អាច​ឆាប់​ចូលរៀន​ក្នុង​សាលា និង​ធ្វើ​ការងារ​អ្វីៗ​បាន​ច្រើន ប៉ុន្តែ ខួរក្បាល​របស់គេ ក៏​ត្រូវការ​ជីវជាតិ​ត្រឹមត្រូវ​ដែរ ទើប​អ្វីៗ​ទាំងអស់​ធ្វើការ​បានល្អ​។ សម្រាប់​ឪពុកម្តាយ ដែល​កំពុងតែ​ឆ្ងល់​ថា តើ​អាហារ​អ្វីខ្លះ​ដែល​ល្អ សម្រាប់​ការលូតលាស់​របស់​ខួរក្បាល​នោះ ខាងក្រោម​នេះ គឺជា​អាហារ ៥ យ៉ាង ដែល​អាចមាន​ប្រយោជន៍ ចំពោះ​ខួរក្បាល​កូន​បាន​។​



​យ៉ា​អួរ​ក្រិ​ក (Greek Yogurt)
​ខ្លាញ់ គឺជា​របស់​ដ៏​សំខាន់ សម្រាប់​សុខភាព​ខួរក្បាល ហើយ​វិធី​ដ៏​ល្អ ដើម្បី​ផ្តល់​វា​ដល់​កូន​អ្នក​បាន​នោះ​គឺ​ធ្វើ​តាមរយៈ​ការបញ្ចូល​យ៉ា​អួរ​ក្រិ​ក ចូលទៅក្នុង​អាហារ​ថ្ងៃត្រង់​របស់​ពួកគេ​។​

​ស៊ុត​
​ស៊ុត មាន​សារធាតុ​ខូលីន​ខ្ពស់ ដែល​ដើរតួនាទី​ជា​ផ្នែក​មួយ ក្នុងការ​លូតលាស់​កោសិកា​មេ សម្រាប់​ការចងចាំ​ក្នុង​ខួរក្បាល​ដ៏​ជ្រៅ​។ កាលណា​មាន​កោសិកា​ក្នុង​ខួរក្បាល​កាន់តែច្រើន ការចងចាំ​នឹង​កាន់តែ​ល្អ​។ អ្នក​អាច​ឲ្យ​កូន​ញ៉ាំ​ស៊ុត ជា​អាហារ​ពេលព្រឹក ដើម្បី​ជំរុញ​ដល់​សុខភាព​ខួរក្បាល​ផង និង​ឆាប់​ឆ្អែត​ផង​។​

​បន្លែ​ពណ៌​បៃតង​
​បន្លែ​ពណ៌​បៃតង​ដែល​ល្អ​នោះ គឺ​ស្ពៃ​ស្ពី​ណា​ច ដែល​ត្រូវបាន​គេ​រកឃើញថា ជួយ​កាត់បន្ថយ​ជំងឺ​ភ្លេចភ្លាំង បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូច្នេះ ចូរ​លើកទឹកចិត្ត​កូន ឲ្យ​ញ៉ាំ​បន្លែ​ពណ៌​បៃតង​ឲ្យ​បាន​ច្រើន តាមរយៈ​បញ្ចូល​វា ទៅក្នុង​ម្ហូប ឬ​ស៊ុប​។​

​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់​
​ចូរ​ឲ្យ​កូន​ញ៉ាំ​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់ ព្រោះ​វា​សម្បូរ​ទៅដោយ​វីតាមីន D ប្រូតេអ៊ីន និង​ផូស្វ័រ​។ កាល់ស្យូម ក៏មាន​សារៈសំខាន់​ដែរ ព្រោះ​វា​ជួយ​ដល់​ការផលិត​អាំង​ស៊ុយ​លីន​។ យ៉ាងណាមិញ បើសិនជា​កូន​មាន​បញ្ហា​ញ៉ាំ​ជាតិ​ឡាក់​តូ​ស​មិនបាន (Lactose Intolerance) ចូរ​កុំ​ឲ្យ​គេ​ញ៉ាំ​ទឹកដោះគោ​បែបនេះ​អី ហើយ​ត្រូវ​ទៅ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ ថា​គួរ​ធ្វើ​បែបណា​ទើប​ល្អ​។​

​អាហារ​សម្បូរ​អូ​មេ​ហ្គា​បី​
​អាហារ​មួយ​ប្រភេទ​ទៀត ដែល​អ្នក​គួរ​បន្ថែម ទៅក្នុង​របប​អាហារ​របស់​កូន​នោះ​គឺ ត្រូវតែមាន​អូ​មេ​ហ្គា​បី​។ សារធាតុ​មួយ​នេះ អាចមាន​ក្នុង​សាច់​ត្រី ហើយ​វា​ក៏​ជួយ​ការពារ​ខួរក្បាល ពី​ការ​ភ្លេចភ្លាំង​បានដែរ​។ ត្រី​សាល​ម៉ុង ធូ​ណា និង​សា​ឌី​ន សុទ្ធតែ​សម្បូរ​ខ្លាញ់​អូ​មេ​ហ្គា​បី​នេះហើយ​។​

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com