ពីនេះ ពីនោះ
ត្រសេះ​តូច​ខ្នង​ភ្លើង​ច្រើន​នៅតាម​ព្រៃ​ល្បោះ គុម្ពោត​ព្រៃ ចំការ ព្រៃកោងកាង​
06, Aug 2016 , 12:58 pm        
រូបភាព
ដោយ: ថ្មីៗ
​ត្រសេះ​តូច​ខ្នង​ភ្លើង គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល មានបន្ទូល​ក្បាល និង​កំប៉ោយ​ក្រហម មាន​ពុកចង្កា​តែមួយ​ជួរ​ខុសពី​ត្រសេះ​ធំ​ខ្នង​ភ្លើង​ដែលមាន​ពុកចង្កា​ព្រែក​ជា​ពីរ កញ្ចឹងក​ខ្មៅ​សុទ្ធ​គ្មាន​ឆ្នូត​ស​ដូច​ត្រសេះ​ធំ​ខ្នង​ភ្លើង​ទេ​។ ចំណែក​បក្សី​ញី មានបន្ទូល​ក្បាល និង​កំប៉ោយ​ពណ៌​ខ្មៅ​អង្កន់​ឆ្នូតៗ​ស​។ បក្សី​នេះ​ច្រើន​រស់នៅ​តាម​ព្រៃ​ល្បោះ គុម្ពោត​ព្រៃ ចំការ ព្រៃកោងកាង​ជាដើម​។ ចំណែក​របាយ​រស់នៅ​វិញ គឺ​តែងតែ​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ និង​មាន​គ្រប់​ទីកន្លែង​ដែល​បាន​រៀបរាប់​ខាងលើ​។ បក្សី​នេះ​តែង​បន្ត​ពូជ​ចាប់ពី​ខែ កុម្ភៈ​ដល់​ខែមិថុនា​៕ 


 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​
 

Tag:
 ឯកសារ​សត្វ
© រក្សាសិទ្ធិដោយ thmeythmey.com