ហ្វេ​ស​ប៊ុ​ក​អាច​ទាញ​ជីវិត​អ្នក ឲ្យ​ធ្លាក់ទឹក​
ពីនេះ ពីនោះ / មិនយល់...!
ហ្វេ​ស​ប៊ុ​ក​អាច​ទាញ​ជីវិត​អ្នក ឲ្យ​ធ្លាក់ទឹក​
19, Jan 2020 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អត្ថប្រយោជន៍ នៃ​ការប្រើប្រាស់​បណ្ដាញ សង្គម​ហ្វេ​ស ប៊ុ​ក​ត្រូវបាន​គេ​លើកឡើង​អះអាងថា មាន​ប្រយោជន៍​ក្នុងការ​ទទួលបាន​ព័ត៌មាន​គ្រប់បែប គ្រប់យ៉ាង​ពី​បណ្ដាញ​សង្គម​មួយ​នេះ​។ ស្របពេល​ជាមួយនឹង​ការទទួលបាន​ផលប្រយោជន៍ សម្រាប់​អ្នកប្រើប្រាស់​មិនបាន​ត្រឹមត្រូវ អាច​និង​ត្រូវ​បាត់បង់​ប្រយោជន៍​ធំ​ទៅវិញ​ក៏​ថា​បាន​។​



​បច្ចុប្បន្ន មាន​កន្លែង​ការងារ​មួយចំនួន​គេ​បាន​លើកឡើងថា ចង់ដឹង​បុគ្គលិកលក្ខណៈ​របស់ បុគ្គល​ណាមួយ គេ​មិនបាច់​ទៅពិនិត្យ​អ្វី​ច្រើន​នោះទេ​។ គេ​គ្រាន់តែ​ចូលទៅ​មើល​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក របស់​បុគ្គល​នោះគេ​អាច​ដឹងបាន​ភ្លាម​ថា បុគ្គល​ដែល​គេ​ចង់ដឹង​នោះ​ជា​មនុស្ស​ប្រភេទ​ណា​។ 
 
​ជាក់ស្ដែង​ការសរសេរ​រាប់​ពី​ផ្លូវចិត្ត​នៅ លើ​បណ្ដាញ​សង្គម ដោយ​គិតថា វា​ជា​ផ្នែក​មួយ​ជួយ​អារម្មណ៍​ឲ្យ​ធូរស្រាល ប៉ុន្តែ​ពេលខ្លះ​ពាក្យសម្ដី​ទាំងនោះ​គឺជា​ពាក្យ​ឥត​បានការ បង្ហាញថា​ជា​មនុស្ស​រវើរវាយ រហូតដល់​ពេលខ្លះ​ប្រឈម​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ទៅវិញ​។​
 
​ចំណែក​ពេលខ្លះ ហ្វេ​ស​ប៊ុ​ក ក៏​អាច​ទាញ​ជីវិត​ស្នេហា​គូរ​សង្សា ឬ​ជីវិត​ប្ដី​ប្រពន្ធ ឲ្យ​ឈ្លោះ​គ្នា ព្រោះតែ​ការ​ផូស​រូប ឬ​សរសេរ​អ្វីមួយ​នៅក្នុង​បណ្ដាញ​មួយ​នេះ ដែល​នាំ​ឲ្យ​កើតមាន​ការសង្ស័យ និង​មិន​ទុកចិត្ត​គ្នា ។ អ្នកខ្លះ អាច​ប្រឈម​ការ​អត់​ការងារ​ធ្វើ​ព្រោះតែ​ការប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​។ មូលហេតុ សព្វថ្ងៃនេះ​មាន​ស្ថាប័ន​មួយចំនួន​ជ្រើសរើស​បុគ្គលិក​ដោយ​មើល​ច​រឹត​លក្ខណៈ​បុគ្គល​តាម​បណ្ដាញ​សង្គម​មួយ​នេះ​។ 
 
​រីឯ​អ្នកខ្លះ ប្រើ​វេទិការ​ហ្វេ​ស​ប៊ុ​ក ជា​កន្លែង​ឈ្លោះ​គ្នា  ជេរប្រមាថ​គ្នា រវាង​មិត្តភក្តិ និង​មិត្តភក្តិ រហូត​បែកបាក់​មិត្តភាព​ជាដើម​។ 
 
​ទាំងនេះ គឺជា​ផ្នែក​តូចៗ​មួយចំនួន ដែល​អាច​ពិចារណា​បាន​ថា ការប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​មិនមែន​ល្អ​ប៉ុន្មាន​ឡើយ ប្រសិនបើ​អ្នកប្រើប្រាស់​មិនចេះ បែងចែក​អ្វី​មាន​ប្រយោជន៍ និង​អ្វីដែល​គ្មាន​ប្រយោជន៍​។ ប៉ុន្តែ​ប្រសិនបើ​ចេះ​ប្រើប្រាស់ បណ្ដាញ​សង្គម​មួយ​មានតម្លៃ​ណាស់​សម្រាប់​មនុស្ស​ទូទៅ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com