ពីនេះ ពីនោះ
តើ​ពាក្យ​«​ទ្រឹស្ដី​» និង​ពាក្យ​«​ទ្រឹស្ដិ​»​មានន័យ​ដូចគ្នា​ឬ​ខុសគ្នា​?
10, Aug 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន ជាទូទៅ​ស្គាល់​តែ​ពាក្យ​ថា «​ទ្រឹស្ដី​» ប៉ុន្តែ​ពាក្យ​«​ទ្រឹស្ដិ​» ប្រហែល​គ្មាន​អ្នកណា​ស្គាល់​ច្រើន​នោះទេ​។ វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ទាំងពីរ​នេះ​ត្រឹមត្រូវ​ដូចគ្នា និង​មាន​អត្ថន័យ​ដូចគ្នា​។



​ពាក្យ​«​ទ្រឹស្ដិ​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ការ​ឃើញ​ដោយ​ភ្នែក ឬ​ការយល់​ដោយ​គំនិត​ប្រាជ្ញា​យោបល់​, គោលការណ៍​ដែល​ពន្យល់​ចង្អុល​ប្រាប់​នូវ​ដំណើរ​ទំនង នៃ​កិច្ចការ​ទាំងពួង​ដែល​ត្រូវ​ធ្វើយ៉ាងណាៗ​។ ឧទាហរណ៍​៖ រឿងនេះ​គ្រាន់តែ​ជា​ទ្រឹស្ដី​ទេ​, បុគ្គល​នេះ​មានតែ​ទ្រឹ្សដី តែ​មិនទាន់មាន​ការប្រតិបត្តិ ឬ​ការពិសោធ​នៅឡើយ​ទេ​។ ទ្រឹស្ដី​ទុកជា​មូលដ្ឋាន​នៃ​កិច្ច​ប្រតិបត្តិ​។ ប៉ុន្តែ​ពាក្យ​ថា​«​ទ្រឹស្ដិ​» សព្វថ្ងៃ​ប្រើ​ជា​ទ្រឹស្ដី​វិញ​។

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com