ពីនេះ ពីនោះ
កំប្លុក ឬ​ពពូល​ចំពុះ​ធំ​លឿង បន្ត​ពូជ​ចាប់ពី​ខែមករា ដល់​ខែកញ្ញា​
13, Aug 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​កំប្លុក ឬ​ពពូល​ចំពុះ​ធំ​លឿង គឺជា​ប្រភេទ​បក្សី​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល​មាន​ចំពុះ​ក្រាស់​ពណ៌​លឿង ក្រហម​នៅ​គល់​ចំពុះ រង្វង់​ភ្នែក​ជំវិញ​ពណ៌​បៃតង ក្បាល​ប្រផេះ ស្លាប​លើ និង​គូថ​ពណ៌​ឈាមជ្រូក​។ ចំណែក​បក្សី​ញី​វិញ  មាន​ចំពុះ ក្បាល និង​រង្វង់​ភ្នែក​ដូច​បក្សី​ឈ្មោល​ដែរ តែ​ស្លាប​លើ​ពណ៌​បៃតងចាស់​។ ពពូល​ចំពុះ​ធំ​លឿង ច្រើន​រស់នៅ​តាម​ព្រៃស្រោង ព្រៃ​ល្បោះ ដំណុះ​ព្រៃ​ក្មេង និង​ព្រៃកោងកាង ហើយក៏​បង្ហាញខ្លួន​ពេញ​មួយឆ្នាំ​ផងដែរ នៅតាម​តំបន់​ទាំងនេះ​។ ចំណែក​រដូវ​បន្ត​ពូជ​វិញ​គឺ​ចាប់ពី​ខែមករា ដល់​ខែកញ្ញា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com