ពីនេះ ពីនោះ
លួត​ស៊ី​ផ្លែ អាច​ស្ងោរ​សំបក​ជ្រលក់​ពណ៌​សំពត់​
13, Aug 2016 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​លួត​ស៊ី​ផ្លែ គឺជា​ឈ្មោះ​ចុ​ល្ល​ព្រឹក្ស​មួយ​ប្រភេទ មាន​កម្ពស់​ចាប់ពី ៦ ទៅ ១០​ម៉ែត ដុះ​ក្នុងព្រៃ​ក្រាស់ ឬ​ព្រៃ​ល្បោះ នៅ​ប្រទេស​ចិន ឥណ្ឌា និង​ឥណ្ឌូចិន​។ ផ្កា​លួត​ស៊ី​ផ្លែ មាន​ក្លិនក្រអូប​ណាស់ តែង​ឃើញ​សត្វ​ឃ្មុំ ក្រេបជញ្ជក់​ទាំង​ហ្វូងៗ​។ ចំណែក​ផ្លែ​របស់​វា គេ​និយម​បរិភោគ​ណាស់ ហើយ​សំបក គេ​យកមក​ស្ងោរ​សម្រាប់​ជ្រលក់​សំពត់ ដើម្បី​ឲ្យ​មាន​ពណ៌​ក្រហម​។ គ្រូ​ផ្សំ​ថ្នាំខ្មែរ​ស្ងោរ​សំបក​របស់​រុក្ខជាតិ​នេះ ធ្វើ​ថ្នាំ​ព្យាបាល​រោគ​ជាច្រើន​ដូចជា​ឈឺពោះ ឈឺភ្នែក និង​លាង​ដំបៅ​រលួយ​ជាដើម​។



​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


© រក្សាសិទ្ធិដោយ thmeythmey.com