ពីនេះ ពីនោះ
​ប្តី​ល្អ ត្រូវ​អត់ធ្មត់ ហើយ​ចុះសម្រុង នឹង​គ្រួសារ​ខាង​ប្រពន្ធ​
13, Aug 2016 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនបើ​អ្នក ពិតជា​ចង់​បង្ហាញថា អ្នក​ស្រឡាញ់ និង​ថ្នាក់ថ្នម​ប្រពន្ធ​មែន​នោះទេ អ្វីដែល​អ្នក​ត្រូវធ្វើ​មុនគេ គឺត្រូវធ្វើ​ឲ្យ​នាង​សប្បាយចិត្ត តាមរយៈ​ការរីករាយ ស្រឡាញ់ និង​ចុះសម្រុង​ល្អ ជាមួយនឹង​សមាជិកគ្រួសារ ឬ​មិត្តភក្តិ​របស់​នាង​។​



•    ទោះបីជា​ម្តាយ​ក្មេង​កាច ឬ​មិនសូវ​ល្អ​យ៉ាងណាក្តី ក៏​អ្នក​មិនគួរ​និយាយដើម មិនចេះ​គួរសម ឬ​ធ្វើ​មិន​គប្បី ទៅកាន់​គាត់​វិញ​នោះដែរ ពីព្រោះ បញ្ហា​នេះ​នឹងធ្វើ​ឲ្យ​ប្រពន្ធ​របស់​អ្នក ពិតជា​ពិបាកចិត្ត​ខ្លាំងណាស់ ដូច​គេ​និយាយថា បាតដៃ​ក៏​សាច់ ខ្នងដៃ​ក៏​សាច់​។ ដូច្នេះ បើ​អ្នក​គួរ​គេចចេញ ឬ​ធ្វើ​មិនដឹងមិនលឺ ជាការ​ស្រេច​ទៅហើយ​។​

•    ទំនាក់ទំនង​បងប្អូន​ថ្លៃ ក៏​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ដែរ ដូច្នេះ អ្នក​គួរតែបង្កើត​គ្រួសារ​ថ្មី មានផ្ទះ​ខ្លួនឯង ហើយ​យូរៗ ទើប​ជួប​មុខ​បងប្អូន​ម្តង គឺជា​រឿង​ដ៏​ល្អ​បំផុត​។​

•    ត្រូវមាន​ទំនាក់ទំនង​ល្អ ជាមួយនឹង​គ្រួសារ​ខាង​ស្រី ហើយ​អ្នក​ត្រូវ​ចេះ​គួរសម​នឹង​ចាស់ទុំ ដូចជា ហៅ​គាត់​ញ៉ាំ​អី ឬ​អញ្ជើញ​ចូលរួម ក្នុង​ពិធី​ជួបជុំ​ជាដើម​៕


​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com