ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​ទឹកនោម​កូនតូច មាន​ក្លិនឆ្អេះ​ពេក អាចជា​បញ្ហា​ដែរ​?
13, Aug 2016 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ធ្លាប់មាន​សម្គាល់​ដឹងថា ទឹកនោម​កូន​តួច​របស់​អ្នក មាន​ក្លិនឆ្អេះ​ខ្លាំង​ដែរ​ទេ​? តើ​វា​អាច​បណ្តាលមកពី​ហេតុអ្វី​ទៅ​? រឿងនេះ​អាច​នឹង​កើតមាន​ដែរ ទោះបីជា​គេ​បៅ​តែ​ទឹកដោះ​ម្តាយ តែមួយ​មុខ​ក៏ដោយ​។ ខាងក្រោម​នេះ គឺជា​ហេតុផល​មួយចំនួន ដែល​អាច​បណ្តាល​ឲ្យ​ទឹកនោម​កូនតូច​អ្នក មាន​ក្លិនឆ្អេះ​ខ្លាំង​បាន​។​



​ខ្សោះ​ជាតិ​ទឹក​
​ការដែល​មាន​ជាតិ​ទឹក ឬ​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់ អាចជា​រឿង​មួយ​ចៀស​មិន​ផុត​ឡើយ​។ ចំពោះ​ករណី​លើ​ក្មេង​ចេះ​ដើរ​តេសតាស វា​អាចជា​រឿង​ពិបាក​មួយ ក្នុងការ​តាមដាន​ការ​ញ៉ាំ​ទឹក​របស់គេ​។ តម្រូវការ​ជាតិ​ទឹក​របស់គេ គឺ​ខុសៗ​គ្នា​ទៅតាម​អាយុ​។ វា​ក៏​អាស្រ័យ​ទៅតាម​កត្តា​ជាច្រើន​ទៀត​ដែរ ដូចជា ភេទ ទម្ងន់ សកម្មភាព​រាងកាយ និង​អាយុ​ផងដែរ​។ ការ​ខ្សោះ​ជាតិ​ទឹក អាច​នាំ​ឲ្យ​នោម​តិច​តែម្តង និង​មាន​ក្លិន​ខ្លាំង​។​

​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត​
​រឿងនេះ​ស្តាប់​មើលទៅ គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែរ ប៉ុន្តែ ចំពោះ​ទារក​ទើបនឹង​កើត ក៏​អាចមាន​បញ្ហា​នេះដែរ​។ និយាយ​រួម គឺ​ពួកគេ​មិនអាច​និយាយ​ប្រាប់ថា ពួកគេ​មាន​អារម្មណ៍​ក្រហាយ​នៅពេល​នោម ឬ​មិន​ស្រួល​នោះទេ តែ​អាច​នឹងមាន​អាកា​រៈ​ក្តៅខ្លួន​ស្ទេញ និង​ទឹកនោម​មាន​ក្លិនឆ្អេះ​ខ្លាំង ដែល​វា​ជា​សញ្ញា​របស់​ការបង្ក​រោគ នៅ​ផ្លូវទឹក​ម៉ូត​ហើយ​។ ការ​ក្តៅខ្លួន ទឹកនោម​មាន​ឈាម ឬ​ល្អក់ ក្អួត និង​រាក គឺជា​អាកា​រៈ​ខ្លះៗ​នៃ​ជំងឺ បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត​លើ​កុមារ​តូចៗ​។ ការធ្វើ​តេស្ត​ទឹកនោម នឹង​អាច​កំណត់​រោគវិនិច្ឆ័យ​នេះ បាន​កាន់តែច្បាស់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ វា​គួរតែ​ដល់ពេល ទៅ​ជួប​ពេទ្យ​ជំនាញ​រោគ​កុមា​រហើយ នៅពេលដែល​អ្នក​សង្កេត​ឃើញថា ទឹកនោម​របស់​កូន​អ្នក មាន​ក្លិនឆ្អេះ​ខ្លាំង លើស​ពីមួយ​សប្តាហ៍​។​

​ត្រួតពិនិត្យ​ដោយ​៖ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com