ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​តើ​អ្នក​មិនគួរ​បង្រៀន​កូនស្រី​អ្វីខ្លះ​?
14, Aug 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នកមាន​កូនស្រី មានរឿង​មួយចំនួន​ដែល​អ្នក​មិនគួរ​បង្រៀន និង​អប់រំ​កូន​នោះទេ ព្រោះ​វា​អាច​បំផ្លាញ​អនាគត​របស់គេ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?



ទោះបីជា​កូន​ស្អាត​យ៉ាងណាក៏ដោយ​ក៏​អ្នក​មិនគួរ​តែងតែ​សរសើរ​ពី​សម្រស់​កូន​ដែរ អ្នក​គួរតែ​ធ្វើយ៉ាងណា​ឲ្យ​គេ​ស្គាល់​ពី​សម្រស់​ខាងក្នុង ដោយ​មិនមែនជា​សម្រស់​ខាងក្រៅ​នោះទេ នៅពេលដែល​ចិត្ត​ស្អាត ទោះបី​សំបក​មិន​ស្អាត​ក៏មាន​អ្នក​រាប់អាន​ច្រើន​ដែរ​។​

អ្នក​មិនគួរ​បង្រៀន​គេ​ឲ្យ​គិត​ស្រមើល​ស្រមៃ​ថា​នៅពេលដែល​គេ​មាន​គ្រោះថ្នាក់ មាន​អ្នក​ជួយ​នោះទេ ព្រោះ​វា​មានតែ​ក្នុង​រឿងនិទាន ដោយ​អ្នក​គួរតែ​បង្រៀន​គេ​ឲ្យ​ចេះ​ការពារ​ខ្លួន​ទើប​ល្អ​។​

អ្នក​មិនគួរ​អប់រំ​ឲ្យ​កូន​លេង​តែ​ជាមួយ​ក្មេងស្រី​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​កូន​មិន​រឹងមាំ​ដូច​បុរស​។ តែ​ប្រសិន​កូន​អាច​លេង​ជាមួយ​ក្មេងប្រុស​ដទៃ គេ​អាច​នឹងមាន​អារម្មណ៍​ថា​អ្វីដែល​បុរស​ធ្វើបាន គេ​នឹង​អាច​ធ្វើបាន​ដូចគ្នា​។​

ម្យ៉ាងទៀត​ការងារ​ក្នុងផ្ទះ​ដែលជា​ការងារ​របស់​ប៉ា អ្នក​ក៏​អាចធ្វើ​ជំនួស​ដែរ ដើម្បី​ឲ្យ​កូន​យកតម្រាប់​តាម​អ្នក ហើយ​មិន​ពឹង​តែ​ទៅលើ​បុរស​។​

អ្នក​មិនគួរ​បង្អាប់​សម្រស់​អ្នកដទៃ​នៅ​ចំពោះមុខ​កូន​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​កូន​គិតថា​សម្រស់​ពិតជា​សំខាន់​ជាង​អ្វីៗ​ទាំងអស់ ជាហេតុ​ដែល​ធ្វើ​ឲ្យ​កូន​មិន​ព្រម​ញ៉ាំ​អាហារ​គ្រប់មុខ​ដើម្បី​រក្សា​រាង​របស់គេ នោះគេ​អាច​នឹងខ្វះ​សារធាតុចិញ្ចឹម​ផ្សេងៗ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com