ពីនេះ ពីនោះ
«​ផ្លាក​» គឺជា​ពាក្យ​កម្ចី​ពី​ភាសា​បារាំង​​​​ plaque, ពាក្យ​ខ្មែរ​«​ស្លាក​»
13, Aug 2016 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ប្រើប្រាស់​ពាក្យ​នេះ​ដោយ​មិនសូវ​ដឹងថា ពាក្យ​នេះ​មាន​ដើមកំណើត​ពី​ភាសា​អ្វី​ឡើយ លើកលែងតែ​អ្នកចេះ​ភាសា​បារាំង​ទើប​ដឹងថា ពាក្យ​នេះ គឺជា​ពាក្យ​កម្ចី​មកពី​ពាក្យ​បារាំង​។



​តាមពិត ពាក្យ​«​ផ្លាក​» គឺជា​ពាក្យ​កម្ចី​ពី​ភាសា​បារាំង plaque, ហើយ​ពាក្យ​ខ្មែរ​«​ស្លាក​»​។ នៅក្នុង​ភាសា​បារាំង plaque, នៅក្នុង​ភាសា​អង់គ្លេស plate ដែល​គេ​បកប្រែ​ជា​ភាសា​ខ្មែរ​ថា បន្ទះ​លោហៈធាតុ​ស្តើង​។ ឧទាហរណ៍​ថា ខ្មែរ​យើង​និយាយថា «​ផ្លាក​ម៉ូតូ​»​។ តាមពិត វា​ក្លាយ​មកពី​ពាក្យ​បារាំង plaque de moto ឬ​ភាសា​អង់គ្លេស​ថា Moto bike plate​។

​លើសពីនេះ អ្វីដែល​ត្រូវ​ចងចាំ និង​បែងចែក​ឲ្យ​ដាច់​នោះ គឺថា ពាក្យ​«​ផ្លាក​» គឺជា​ពាក្យ​បារាំង ហើយ​ពាក្យ​ខ្មែរ គឺ​«​ស្លាក​»​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​អ្នកសិក្សា​ផ្នែក​ភាសា​មួយចំនួន​និយាយថា គេ​អាច​ប្រើប្រាស់​មួយណា​ក៏បាន​ក្នុងចំណោម​ពាក្យ​ពីរ​នេះ​។ តែបើ​សរសេរ​តាម​ខ្មែរ វារឹតតែ​ប្រសើរ​មែនទែន​៕


© រក្សាសិទ្ធិដោយ thmeythmey.com