ពីនេះ ពីនោះ
ពាក្យ​«​អនុបវាទ​»​មានន័យថា អ្នក​នៅ​ជា​កណ្ដាល​
14, Aug 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​អនុបវាទ​» គឺជា​ពាក្យ​មួយ​ដែល​គេ​ឃើញ​ប្រើ​ភាគច្រើន​នៅក្នុង​ភាសា​និយាយ​ពេល​បោះឆ្នោត​ជ្រើសរើស​អ្វីមួយ​។ ដូចជា​គេ​និយាយថា «​សំឡេង​អនុបវាទ​» ប៉ុន្មាន​នាក់​ជាដើម​។ ប៉ុន្តែ​ចំពោះ​អត្ថន័យ​ពាក្យ អាច​និ​យា​បាន​ថា​មាន​សាធារណជន​ជាច្រើន​មិនបាន​ដឹង​ពី​អត្ថន័យ របស់​វា​នោះទេ​។



​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជូន ណាត បាន​ឲ្យ​និយមន័យ​ពាក្យ​«​អនុបវាទ​»​មាន​ថ្នាក់​ពាក្យ​ជា​គុណនាម មានន័យថា ដែល​ឥត​ឧបវាទ​, ដែល​ឥត​ដំណៀល​, ដែល​អត់ធ្មត់​នៅ​ស្ងៀម​, ដែល​មិន​ស្ដីថា​ទៅលើ​រូបអ្នក​ណាមួយៈ មនុស្ស​អនុបវាទ​, ពាក្យ​អនុបវាទ​, ឆ្នោត​អនុបវាទ ជាដើម​។ ប៉ុន្តែ​ប្រសិនបើ​ប្រើ​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា អ្នក​ដែល​មិន​ពោល​តិះដៀល​, អ្នក​ដែល​នៅ​ស្ងៀម​ជា​កណ្ដាល​, ការមិន​ពោល​តិះដៀល​, ការអត់ធ្មត់​នៅ​ស្ងៀម​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត


© រក្សាសិទ្ធិដោយ thmeythmey.com