ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​វីតាមីន B និង​ម៉ាញ៉េ​ស្យូ​ម អាច​បំបាត់​ការឈឺ​ក្បាល​បាន​
14, Aug 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺ​ក្បាល គឺជា​បញ្ហា​ដ៏​ពិបាក​មួយ ដែល​កើត​ឡើងលើ​មនុស្ស ស្ទើរតែ​គ្រប់គ្នា​តែម្តង ហើយក៏​រំខាន​ដល់​ការ​ផ្ចង់អារម្មណ៍ និង​សកម្មភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​បានដែរ​។



​វីតាមីន B និង​ម៉ាញ៉េ​ស្យូ​ម ត្រូវបាន​គេ​រកឃើញថា អាចជួយ​ដោះស្រាយ​បញ្ហា​ឈឺក្បាល និង​ឈឺក្បាល​បែប​ប្រកាំង​បាន​។ ការសិក្សា​មួយ​បាន​រកឃើញថា អ្នកចូលរួម​សិក្សា​ប្រមាណ ៥៩ ភាគរយ បាន​ថយចុះ​នូវ​ភាព​ញឹកញាប់ នៃ​ការឈឺ​ក្បាល​បែប​ប្រកាំង​របស់​ពួកគេ រហូតដល់ ៥០ ភាគរយ ក្រោយពី​លេបថ្នាំ​វីតាមីន B ចំនួន ៤០០ មី​លី​ក្រាម ជាពិសេស​វីតាមីន Riboflavin រយៈពេល ៣ ខែ​។ ជាមួយគ្នានេះដែរ អ្នកស្រាវជ្រាវ​បាន​រកឃើញ​ទៀតថា អ្នក​ដែលមាន​ឈឺក្បាល​បែប​ប្រកាំង គួរតែ​ប្រើ​ថ្នាំ​ម៉ាញ៉េ​ស្យូ​ម​ដែរ​។ អ្នក​ដែលមាន​កម្រិត​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ទាប​ក្នុង​ខួរក្បាល គឺ​ត្រៀម​នឹង​ការ​មាន​អាកា​រៈ ឈឺក្បាល​បែប​ប្រកាំង​ហើយ​។ ចំពោះ​ជីវជាតិ​ទាំងពីរ​នេះ យើង​ក៏​អាច​រកបាន​ពី​បន្លែ​ពណ៌​បៃតង និង​ផ្លែ​អាល់​ម៉ុ​ន​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ​៖ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com