ពីនេះ ពីនោះ
ពពូល​ក្បាល​បៃតង​រស់នៅ​ព្រៃ​ពាក់កណ្ដាល​ស្រោង​...​និង​ព្រៃ​ឫស្សី​
14, Aug 2016 , 12:22 pm        
រូបភាព
ដោយ: ថ្មីៗ
​ពពូល​ក្បាល​បៃតង គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល មានបន្ទូល​ក្បាល​ពណ៌​បៃតង កញ្ចឹងក​ពណ៌​ប្រផេះ ទ្រូង​ពណ៌​ទឹកក្រូច និង​កន្ទុយ​ពណ៌​ប្រផេះ​។ បក្សី​ញី​វិញ​ទ្រូង​គ្មាន​ទឹកក្រូច​ទេ​។ ជាទូទៅ​ពពូល​ក្បាល​បៃតង ច្រើន​រស់នៅ​តាម​ព្រៃរបោះ  ព្រៃ​ពាក់កណ្ដាល​ស្រោង ដំណុះ​ព្រៃ​ក្មេង និង​ព្រៃ​ឫស្សី​។ ចំណែក​របាយ​រស់នៅ​វិញ គឺ​វា​ជា​ប្រភេទ​បក្សី​មួយ​ដែល​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ និង​គ្រប់​ទីកន្លែង នៅ​តំបន់​ខាងលើ​។ រីឯ​ការបន្ត​ពូជ​វិញ​គឺ​ចាប់ពី​ខែ កុម្ភៈ ដល់​ខែ ឧសភា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com