ជាតិ
តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​សុំ​នៅក្រៅ​ឃុំ​របស់លោក អ៊ុំ សំអាន នៅ​ថ្ងៃស្អែក​នេះ​
16, Aug 2016 , 4:12 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​១៧ សីហា តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​សុំ​នៅក្រៅ​ឃុំ​របស់លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។



​កន្លងមក​លោក ហែម សុជាតិ មេធាវី​ការពារ​ក្ដី​លោក អ៊ុំ សំអាន បាន​សង្ឃឹមថា តុលាការ​នឹង​ពិចារណា វិនិច្ឆ័យ​ឲ្យ​បានច្បាស់លាស់ ដោយ​អាច​ដោះលែង​ឲ្យ​កូនក្ដី​លោក មាន​សេរីភាព​ឡើងវិញ ព្រោះ​កូនក្តី​លោក​មិនបាន​ប្រព្រឹត្តិ​បទល្មើស​ជាក់ស្ដែង ដូច​ការចោទប្រកាន់រ​បស់​តុលាការ​ក្រុងភ្នំពេញ​នោះឡើយ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែមេសា​កន្លងទៅ តុលាការក្រុង​ភ្នំពេញ បាន​ចោទប្រកាន់ លោក អ៊ុំ សំអាន ពីបទញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និងញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា ៤៩៥ និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការបញ្ចេញ​ទស្សនៈ​ ពី​បញ្ហា​ព្រំដែន តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ឆ្នាំ​២០១៥។ ក្រោយមក​ករណី​លោក អ៊ុំ សំអាន ត្រូវបាន​សមាជិក​រដ្ឋ​សភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត គាំទ្រ​ឲ្យយ​តុលាការ និង​សមត្ថកិច្ច​អនុវត្ត​នីតិវិធី​បន្ត ចំពោះ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​រូបនេះ​៕


Tag:
 អ៊ុំ សំអាន
© រក្សាសិទ្ធិដោយ thmeythmey.com