ជាតិ
ក្នុង​ខែកក្កដា រដ្ឋ​ប្រមូល​ពន្ធ​បាន​ជិត ១២៦ លាន​ដុល្លារ​
17, Aug 2016 , 10:19 am        
រូបភាព
ដោយ:
 
​ការប្រមូល​ពន្ធ​-​អាករ សម្រាប់​រយៈពេល​៧​ខែ​ដើម​ឆ្នាំនេះ សម្រេចបាន ៩៥៥ លាន​ដុល្លារ កើនឡើង​ជិត ១៩​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំ​២០១៥ ។ តែបើ​គិត​ចំណូល​ពន្ធ​ក្នុង​ខែកក្កដា​ឆ្នាំនេះ រដ្ឋាភិបាល​ប្រមូលបាន​ជិត ១២៦​លាន​ដុល្លារ​។


 
​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ឲ្យ​ដឹងថា ចំណូល​ពន្ធ​សរុប​សម្រាប់​រយៈពេល​៧​ខែ​ដើម​ឆ្នាំនេះ  នាំ​ឲ្យ​រដ្ឋាភិបាល​សម្រេចបាន ៦៧​ភាគរយ​នៃ​ផែនការ​ប្រមូល​ពន្ធ​ប្រចាំឆ្នាំ​។​
​ក្នុងអំឡុង​ឆមាស​ទី​១​ដើមឆ្នាំ​នេះ រដ្ឋ​ប្រមូល​ពន្ធ​-​អាករ​បាន​ចំនួន​ជាង ៨២៨ លាន​ដុល្លារ កើនឡើង ១៨​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥ ៕
 
 
 
 
 
 

Tag:
 ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com