ជាតិ
យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​៖ សកម្ម​ជនបឹងកក់​ពីរ​នាក់ កំពុង​ត្រូវបាន​តុលាការ​សាកសួរ​
17, Aug 2016 , 11:58 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៧ សីហា​នេះ សកម្មជន​បឹងកក់​ពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច បញ្ជូនមក​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ជុំវិញ​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ ដែល​ពួកគេ​ដឹកនាំ​ប្រារព្វ​ធ្វើជា​រៀងរាល់ថ្ងៃ​ចន្ទ ។​


 
​សកម្មជន​បឹងកក់ ដែល​តុលាការ​កំពុង​សាកសួរ​នេះ គឺ​អ្នកស្រី ទេព វ​ន្នី និង​អ្នកស្រី បូ​វ សោភា តំណាង​សហគមន៍​ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៥ សីហា ក្នុងពេលដែល​អ្នក​ទាំង​ពីររូប​នេះ បាន​ដឹកនាំ​យុទ្ធនាការ​«​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» ដែល​ធ្វើឡើង​នៅក្នុង​សហគមន៍​បឹងកក់ ដើម្បី​បន្ត​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស ទាមទារ​ឲ្យ​ស្វែងរក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ៕
 

Tag:
 Black Monday
 ​ សកម្មជន​បឹងកក
© រក្សាសិទ្ធិដោយ thmeythmey.com