ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ូ ច័ន្ទរ័ត្ន សុំលោក ប៉ា សុជាតិវង្ស តម្កល់​រូប​សំណាកលោក កែម ឡី នៅ​ទី​លាន​ប្រជា​ធិបតេយ្យ
17, Aug 2016 , 4:21 pm        
រូបភាព
លោក អ៊ូ ច័ន្ទរ័ត្ន នៅក្នុងពិធីបុណ្យសពលោក កែម ឡី កាលពីពេលថ្មីៗនេះ
លោក អ៊ូ ច័ន្ទរ័ត្ន នៅក្នុងពិធីបុណ្យសពលោក កែម ឡី កាលពីពេលថ្មីៗនេះ
ដោយ: ថ្មីៗ

តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បានដាក់​សំណើទៅ​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានីភ្នំពេញ សុំតម្កល់​រូប​សំណាកលោក កែម ឡី នៅ​ទី​លាន​ប្រជា​ធិបតេយ្យ។



លិខិត​របស់​លោក អ៊ូ​ ច័ន្ទ​រ័ត្ន​ ចុះថ្ងៃទី ១៧ ខែ សីហា នេះ បានប្រាប់​លោក អភិបាលរាជធានីភ្នំពេញថា ការស្លាប់របស់លោក កែម ឡី ធ្វើឲ្យ​ប្រជាពលរដ្ឋខ្មែរគ្រប់​មជ្ឈដ្ឋាន រួមទាំង​រូបលោក ​សោក​ស្តាយ​យ៉ាងខ្លាំង ហើយ​ចាត់​ទុក​លោក កែម​ ឡី ជាវីរបុរសរបស់ខ្មែរ។ ដូច្នេះហើយ​ទើប​លោក សុំការអនុញ្ញាតពី​លោក ប៉ា សុជាតិវង្ស ដើម្បីសង់ និងតម្កល់រូប​សំណាក​លោក កែម ឡី នៅបរិវេណទីលានប្រជាធិបតេយ្យ ដើម្បីរម្លឹក​ដល់​វីរភាពរបស់លោកបណ្ឌិត កែម ឡី និងដើម្បីជានិមិត្តរូបនៃ​សេរី​ភាពក្នុងការ​បញ្ចេញ​មតិ។ 

Tag:
 កែម ឡី
  អ៊ូ ច័ន្ទរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com